ឯកអគ្គរាជទូតកម្ពុជា ​អប់រំបញ្ហាកូវីដ-១៩ និងផ្តល់​អំណោ​យជូន​ពលករខ្មែរ​​១៥០គ្រួសារ​នៅ​ខេត្តរ៉ាក់យ៉ង​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឯកអគ្គរាជទូតកម្ពុជា ​អប់រំបញ្ហាកូវីដ-១៩ និងផ្តល់​អំណោ​យជូន​ពលករខ្មែរ​​១៥០គ្រួសារ​នៅ​ខេត្តរ៉ាក់យ៉ង​

Published

on

​ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានដឹកនាំក្រុមការងារស្ថានទូតចុះជួបសំណេះសំណាល អប់រំពន្យល់ណែនាំ​ផ្ទាល់ និងនាំយកអំណោ​យដែលជាគ្រឿងឧភោគបរិភោគចែកជូនដល់ពលករខ្មែរចំនួន​១៥០គ្រួសារ ​(ក្នុងចំណោម​ពលករខ្មែរ​ចំនួន​២​ម៉ឺន​នាក់ ដែលកំពុង​រស់នៅ និងធ្វើការ​នៅខេត្តរ៉ាក់យ៉ង) ដែលកំ​ពុង​ជួបការខ្វះខាតខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ-១៩។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ បាន​ឱ្យដឹងនា​ល្ងាច​ថ្ងៃទី២១ ខែកុម្ភៈ នេះថា ​នៅក្នុងឱកាសនោះ ឯកអគ្គរាជទូត​​​ បាន​ពាំនាំប្រសាសន៍ដ៏ខ្ពង់ខ្ពស់  និងការសួរសុខទុក្ខពីសំណាក់​សម្តេច​តេជោនាយក​រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា​ ដែលតែងតែគិតគូ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនពលករ​នៅថៃ។ ជាមួយគ្នានោះ ឯកអគ្គរាជទូត​ ក៏បាន​ស្នើបងប្អូនពលករកុំចល័ត ឬលួចឆ្លងដែនដោយខុសច្បាប់ ដែលជាហេតុអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងក្រុមគ្រួសារផ្ទាល់ និងបង្កហានិភ័យនៃការចម្លងកូវីដ-​១៩ ចូលក្នុងសហគមន៍នៅកម្ពុជាផង និងបាន​ប្រាប់កុំឱ្យគេចវេះការធ្វើចត្តាឡីស័ក ទោះបីបងប្អូនគេច​វេះ ក៏អាជ្ញាធរមូលដ្ឋានតាមរកយកទៅធ្វើចត្តាឡីស័កវិញដែរ និង​ទទួលរងការផាកពិន័យ ចាប់ពី​១ លាន ទៅ​៥ លានរៀល​។

នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកអគ្គរាជទូត​ និងក្រុមការងារស្ថានទូត​ បានយកកំព្យូទ័រ ព្រីនទ័រ និងត្រា ដើម្បីផ្តល់សេវាបញ្ជាក់​ឯកសារជូនបងប្អូននៅនឹងកន្លែងជួបសំណេះសំណាលបានចំនួន​៣៣ នាក់៕

អត្ថបទ៖ កោះកែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ25 mins ago

លំអិត​ទីតាំង​ដែល​ត្រូវ​ជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​ ចំនួន៦២កន្លែង​

ព័ត៌មានជាតិ43 mins ago

បន្ទាន់!! រក​ឃើញ​ទីតាំង​ពាក់​ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ រហូតដល់​៦២កន្លែង​ឯណោះ

ព័ត៌មានជាតិ1 hour ago

ខេត្តកណ្តាល ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​១៨​នាក់

ព័ត៌មានជាតិ2 hours ago

អភិបាល​រាជធានី សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​មន្ទីរ​ពេទ្យរុស្ស៊ី​

ព័ត៌មានជាតិ2 hours ago

​ក្រសួង​អប់រំ ស្នើ​សុំ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លិប​ហាត់​ប្រាណ​ កីឡា​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ប្រមូលផ្តុំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services