ព័ត៌មានជាតិ
ក្រសួងការងារ និងស្ថានទូតខ្មែរប្រចាំនៅជប៉ុនរៀបចំពិធីបុណ្យចូលឆ្នាំជូនពលករ និងពលរដ្ឋខ្មែរនៅថ្ងៃស្អែកនេះ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយស្ថានទូតកម្ពុជានៅប្រទេសជប៉ុន ក្រុមការងារESEA និងសមាគមមិត្តយើង រួមទាំងសមាគមខ្មែរ នឹងរៀបចំពិធីសង្ក្រាន្តខ្មែរនៅជប៉ុន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះដោយមានការចូលរួមពីពលករខ្មែរ និងនិស្សិតខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនតាមគន្លងប្រពៃណីជាតិក្រោមស្មារតីសាមគ្គីក្នុងនាមជាខ្មែរតែមួយ។

កម្មវិធីសង្ក្រាន្តនេះ នឹងធ្វើឡើងនៅសួន Taiyo-Hiroba (Osaka Castle Park) ទីក្រុងអូសាកា ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Nakano Hiromasa សមាជិករដ្ឋសភានៃប្រទេសជប៉ុន និងសមាជិកខេត្តអូសាកា តំណាងអភិបាលខេត្តអូសាកា សមាជិកសភាក្រុងអូសាកា តំណាងអភិបាលក្រុងអូសាកា ផងដែរ។

«កម្មវិធីសង្ក្រាន្តខ្មែរនៅជប៉ុន» នេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញនូវវប្បធម៌ខ្មែរ សាមគ្គីភាព និងអត្តសញ្ញាណជាតិរបស់ជនជាតិខ្មែរ។ ក្នុងកម្មវិធីសង្ក្រាន្តខ្មែរនៅជប៉ុននេះមានកម្មវិធីសប្បាយៗជាច្រើនផងដែរ ក្នុងនោះមានដូចជា ផ្ទាំងទស្សនីយភាពរបាំប្រពៃណីខ្មែរ ធម្មទេសនាដោយលោកគ្រូមេធានុរ័ក្ខ គូ សុភាព ស្តង់ម្ហូបអាហារ និងស្តង់ផលិតផលជាច្រើន ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីដែលសម្តែងដោយតារាចម្រៀងល្បីៗមកពីកម្ពុជា និងជប៉ុន និងការរាំលេងកម្សាន្ត។

គូសបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំភាគីពាក់ព័ន្ធតែងតែខិតខំរៀបចំកម្មវិធីនានាជូនបងប្អូនសហគមន៍ខ្មែរ កម្មសិក្សាការី ពលករ និងនិស្សិតដែលកំពុងស្នាក់នៅប្រទេសជប៉ុន។ ជាក់ស្តែងកន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីចូលឆ្នាំប្រពៃណី និងកម្មវិធីបុណ្យផ្សេងៗទៀតជាហូរហែផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


