ព័ត៌មានជាតិ
អគ្គិសនីកម្ពុជា អំពាវនាវពលរដ្ឋជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី នៅចុងរដូវប្រាំង
អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី នៅចុងរដូវប្រាំងដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នាពេលថ្មីៗនេះ។

តាមសេចក្តីជូនដំណឹង ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ របស់អគ្គិសនីកម្ពុជា អាកាសធាតុក្នុងរដូវប្រាំង ឆ្នាំ២០២៤ នេះ ស្ថិតក្នុងបាតុភូត អែលនីណូ (E Nino) ដែលចាប់ពីដើមខែមេសា សីតុណ្ហភាពកើនកំដៅជាខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជាកើនឡើងប្រមាណជា ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។ ដើម្បីដោះស្រាយបំពេញបង្គ្រប់តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីដែលកើនឡើងយ៉ាងគំហុកនេះ អគ្គិសនីកម្ពុជាចាំបាច់ត្រូវផលិតអគ្គិសនីចេញពីរោងចក្រប្រើប្រេងឥន្ធនៈ ដែលចំណាយថ្លៃដើមខ្ពស់ខ្លាំង។
ដូច្នេះ ដើម្បីជួយចូលរួមសន្សំសំចៃកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីដែលមានថ្លៃខ្ពស់ក្នុង រយៈពេលខ្លីនេះ ទុកថវិកានេះសម្រាប់បម្រើអ្វីដែលមានប្រយោជន៍វិញនោះ អគ្គិសនីកម្ពុជាស្នើសុំអ្នកប្រើប្រាស់អគ្គិសនី ទាំងអស់ជួយចូលរួម ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រូវតាមលក្ខណបច្ចេកទេស ក្នុងនោះចំពោះ បរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាដើម។ ព្រមទាំងបិទផ្តាច់សម្ភារបរិក្ខារអគ្គិសនី ជាពិសេស បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឱ្យអស់លទ្ធភាពក្នុងករណីមិនចាំបាច់។ កាត់បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរចំពោះបន្ទប់ ឬទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ និងជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ណាដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច។

អគ្គិសនីកម្ពុជា ថា ការជួយសន្សំសំចៃថាមពលអគ្គិសនីរបស់ប្រជាពលរដ្ឋតាមវិធីខាងលើ មិនត្រឹមតែបានកាត់បន្ថយចំណាយក្នុងការ ទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផ្ទាល់ប៉ុណ្ណោះទេ គឺបានចូលរួមចំណែកជួយកាត់បន្ថយការចំណាយរបស់អគ្គិសនី កម្ពុជាក្នុងការផលិតថាមពលដែលមានថ្លៃដើមខ្ពស់។ ជាពិសេសជៀសវាងបញ្ហាខ្វះប្រភពផ្គត់ផ្គង់ក្នុងករណីម៉ាស៊ីនផលិត អគ្គិសនីខ្នាតធំណាមួយខូច ដែលអាចកើតមានឡើងជាយថាហេតុក្នុងស្ថានភាពអាកាសធាតុក្តៅហួតហែងបែបនេះ៕

-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា២ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


