Connect with us

ព័ត៌មានជាតិ

ត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារ​នៅ​កម្ពុជា​កើន​ដល់​​ជាង ៨៤,៣ ប៊ីលាន​ដុល្លារ​

បានផុស

នៅ

បើ​តាម​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា គិតត្រឹមឆ្នាំ ២០២៣ ទ្រព្យសកម្ម​ក្នុង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​មាន​ទំហំជាង ៨៤,៣ ប៊ីលានដុល្លារអាមេរិក ឬស្មើ​ជាង ២៦៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រ័ត្ន សោភ័ណ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា

ថ្លែង​នៅក្នុង​សន្និសីទ​​ក្នុង​ខួប ៣០ ឆ្នាំ​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា លោក រ័ត្ន សោភ័ណ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ក្នុងរយៈពេល ៣០ ឆ្នាំ​កន្លង​មក​នេះ វិស័យធនាគារ​បានពើបប្រទះកត្តាប្រឈម និងឧបសគ្គជាច្រើន​រួមមាន វិបត្តិសេដ្ឋកិច្ចនៅអាស៊ី វិបត្តិ​ហិរញ្ញវត្ថុសកល ជំងឺកូវីដ-១៩ ផលប៉ះពាល់ពីសង្គ្រាម រុស្សី និងអ៊ុយក្រែន ភាព​តានតឹង​ផ្នែក​ភូមិសាស្រ្តនយោបាយ និងអតិផរណាជាដើម។

យ៉ាងណាមិញ ឆ្លង​កាត់​វិបត្តិ​ជា​បន្ត​បន្ទាប់ធនាគារ​នៅ​កម្ពុជា​នៅ​បន្ត​ភាព​រឹងមាំ​ រក្សានូវសិ្ថរភាព​នៃ​ប្រព័ន្ធធនាគារ រួមជាមួយ​នឹងកំណើននៃវិស័យធនាគារ ដែលសម្រេចបានគួរជាទីមោទនៈ។

បើ​តាម​ប្រធានសមាគម គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្ម​ក្នុង​ប្រព័ន្ធ​ធនាគារ​មាន​ទំហំ ៨៤,៣ ប៊ីលាន​ដុល្លារអាមេរិក ឬជាង ២៦៥ % នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈ​ឥណទាន​អតិថិជន​កើនដល់ ៥៧,៦ ប៊ីលានដុល្លារអាមេរិក ឬជាង ១៨០% នៃផលិតផលិត​ផលក្នុងស្រុកសរុប ដែលមានប្រជាជនប្រើប្រាស់ប្រមាណជា ៣,៨ លាន គណនី។ រីឯប្រាក់បញ្ញើបានកើនឡើងដល់ ៤៧,៩ ប៊ីលានដុល្លារអាមេរិក ដែលមានប្រមាណជា ១៨,៦ លានគណនី​។

លោកស្រី ជា សិរី អគ្គ​ទេសាភិបាលធនាគារជាតិនៃ​កម្ពុជា

ថ្លែង​នៅ​ក្នុងកម្មវិធីខួប ៣០ ឆ្នាំនៃការបង្កើតសមាគមធនាគារនៅកម្ពុជា លោកស្រី ជា សិរី អគ្គ​ទេសាភិបាលធនាគារជាតិនៃ​កម្ពុជាក៏​បាន​ថ្លែង​កត់​សម្គាល់ពី​ការរីក​ចម្រើន​នៃ​ប្រព័ន្ធធនាគារនៅកម្ពុជា​ក្នុងរយៈ​ពេល ៣ ០ឆ្នាំនេះ ដោយបាន​បន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច។

លោកស្រី​អះអាង​ថា ការបន្តកើនឡើងនូវទ្រព្យសកម្ម ឥណទាន និង​ប្រាក់បញ្ញើ នៅក្នុងប្រព័ន្ធធនាគារបាន​បង្ហាញយ៉ាងច្បាស់​នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើប្រព័ន្ធធនាគារ និង​ការងើបឡើងវិញ​នៃសេដ្ឋកិច្ចនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ១ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៣ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៣ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៤ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម