ព័ត៌មានជាតិ
សម្តេចធិបតី៖ កង្វះធនធានទឹក បណ្ដាលពីសកម្មភាពអវិជ្ជមានរបស់មនុស្ស និងបម្រែបម្រួលអាកាសធាតុ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កង្វះធនធានទឹក គឺបណ្ដាលមកពីសកម្មភាពអវិជ្ជមានរបស់មនុស្ស កំណើនប្រជាជន និងជាពិសេសការបម្រែបម្រួលអាកាសធាតុនៅលើពិភពលោក។

សម្ដេចធិបតីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា «ទឹក ជាធនធានដ៏មានសារសំខាន់សម្រាប់ទ្រទ្រង់ភាវៈមានជីវិតទាំងអស់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក៏ប៉ុន្តែ ធនធានទាំងនេះកាន់តែខ្សត់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារសកម្មភាពអវិជ្ជមានរបស់មនុស្ស ការប្រែប្រួលអាកាសធាតុ កំណើនប្រជាជន និងការីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលធ្វើ ឱ្យប៉ះពាល់ដល់ប្រភពទឹក គុណភាពទឹក និងបន្តដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី»។

សម្ដេចធិបតី បន្តថា ទន្ទឹមនេះ កម្ពុជា ក៏ដូចជាបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ និងសកលលោក បាននិងកំពុងរង ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងអាចជួបប្រទះនូវភាពមិនប្រាកដប្រជានៃប្រភពធនធានទឹក នាពេលអនាគត ប្រសិនបើមិនមានកិច្ចសហការទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ។
ក្នុងន័យនេះ សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងឱ្យមានការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព ដែលជាចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។ បើតាមការសម្ដេចធិបតី រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់អាទិភាពខ្ពស់ដល់វិស័យធនធានទឹក តាមរយៈការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ដើម្បីធានាបាននូវសន្តិសុខទឹក នៅក្របខណ្ឌទូទាំងប្រទេស ជាពិសេសបន្តកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងពិភពលោក សំដៅពង្រឹងលើកកម្ពស់អភិបាលកិច្ចលើការគ្រប់គ្រងធនធានទឹកឱ្យកាន់មានប្រសិទ្ធភាព៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


