Connect with us

ព័ត៌មានជាតិ

សម្ដេចនាយករដ្ឋមន្ត្រី៖ ការផលិតទឹកដោះគោក្នុងស្រុក នឹងកាត់បន្ថយការនាំចូលផលិតផលពីបរទេស

បានផុស

នៅ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវិនិយោគលើរោងចក្រផលិតទឹកដោះគោនៅក្នុងប្រទេស កម្ពុជា នឹងចូលរួមកាត់បន្ថយការនាំចូលផលិតផលពីបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងរបស់សម្តេចធិបតីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នៅស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ។ សម្ដេចធិបតី ថ្លែងដូច្នេះថា៖ «ការផលិតទឹកដោះគោរបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះទាំង៤​នៅកម្ពុជា គឺបានចូលរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភ ជាពិសេសកុមារ និងសិស្សដែលត្រូវការអាហារបំប៉នសម្រាប់ការរីកលូតលាស់នៃសុខភាពរាងកាយ និងបញ្ញាស្មារតី ថែមទាំងកាត់បន្ថយការនាំចូលទឹកគោ និងការផលិតទឹកដោះគោពីបរទេស»។

បើតាមការថ្លែងឱ្យដឹងដោយសម្ដេចធិបតី គឺទិន្នន័យនៃការនាំចូលមកកម្ពុជា ដែលពាក់ព័ន្ធនឹងផលិតផលទឹកដោះគោនេះ គឺបើគិតជាប្រចាំឆ្នាំ មានទំហំ ៩៨ពាន់តោនក្នុងមួយឆ្នាំ គិតជាថវិកាប្រមាណ ៧៣៤លានដុល្លារ។ ដូច្នេះ ការបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ នាពេលនេះ នឹងកាត់បន្ថយបានមួយចំណែកនៃការនាំចូលផលិតផលទឹកដោះគោពីប្រទេសខាងក្រៅ។

សម្ដេចធិបតី បានបន្តថា បន្ថែមពីលើការកាត់បន្ថយការនាំចូលទឹកគោពីបរទេស ការផលិតទឹកដោះគោនៅក្នុងស្រុកនេះ ក៏នឹងចូលរួមលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការផ្ដល់អាហារូបត្ថម្ភសម្រាប់កុមារតូចៗផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ទូរទស្សន៍ ថៃ ត្រៀមដាក់ដំណើរការអ្នកផ្សាយព័ត៌មាន AI មួយរូបទៀត (មានវីដេអូ)

ព័ត៌មានជាតិ៤០ នាទី មុន

ក្រសួងអប់រំ បណ្ដុះបណ្ដាល ស្ដីពី ការអនុវត្តប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ បេក្ខជនប្រឡងចូលគ្រូបង្រៀនអនុវិទ្យាល័យមាន​សមត្ថភាពលើសគេ នឹងក្លាយជាមន្ត្រីរាជការស៊ីវិលដ៏មានគុណភាពរបស់កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់កាកបាទក្រហម អំពាវនាវកម្មកររោងចក្រ ប្រើចានស្រាក់ដាក់ម្ហូបជំនួសថង់ប្លាស្ទិក

សុខភាព២ ម៉ោង មុន

ក្រសួងសុខាភិបាលបណ្តុះបណ្តាល វេជ្ជបណ្ឌិត ឆ្មប គិលានុបដ្ឋាក សង្រ្គោះទារកឱ្យមានប្រសិទ្ធភាពខ្ពស់

Sokha Hotels

ព័ត៌មានពេញនិយម