ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ កម្ពុជាគ្មានមហិច្ឆតាទៅបង្កើតសង្គ្រាមជាមួយប្រទេសណាមួយឡើយ
កម្ពុជាគ្មានមហិច្ឆតាទៅបង្កើតសង្ក្រាមជាមួយប្រទេសណាមួយឡើយ ផ្ទុយទៅវិញ កម្ពុជាមានតែខិតខំពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ប្រទេសទាំងអស់។ នេះជាថ្លែងរបស់សម្ដេច ហ៊ុន ម៉ាណែត ចេញពីស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ។

ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ នាព្រឹកថ្ងៃនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជាគ្មានពេលទៅឈ្លោះជាមួយបរទេសណាឡើយ ព្រោះកម្ពុជា ជាប់ដៃរក្សាសន្តិភាពផ្ទៃក្នុងជាតិខ្លួនឯង ដើម្បីធានាបាននូវការអភិវឌ្ឍដ៏រីកចម្រើនតទៅមុខទៀត។ សម្ដេចធិបតី ថ្លែងដូច្នេះថា៖ «ប្រទេសកម្ពុជា គ្មានបង្កើតសត្រូវជាមួយប្រទេសណាទេ យើងប្រកាន់ជំហរមិត្តជាមួយគ្រប់ប្រទេសទាំងអស់ ហើយគ្មានយកប្រទេសណាជាសត្រូវ យើងសហការរស់ជាមួយគ្នាដោយសុខដុមនីយកម្ម»។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយអន្តរជាតិរបស់កម្ពុជា គឺបង្កើតទំនាក់ទំនងជាមិត្តភាពជាមួយប្រទេសលើពិភពលលោកទាំងអស់ ពោល គឺកម្ពុជាមិនយកប្រទេសណាជាសត្រូវឡើយ។ សម្ដេចធិបតី បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា បាននិងកំពុងខិតខំធ្វើយ៉ាងណាកុំឱ្យតែផ្ទុះសង្គ្រាមផ្ទៃក្នុងខ្លួនឯង ជាការប្រសើរពេកហើយ គ្មានពេលទៅធ្វើសង្ក្រាមជាមួយប្រទេសណាទេ។

សម្ដេចធិបតី គូសបញ្ជាក់ដូច្នេះថា៖ «កម្ពុជា គ្មានមហិច្ឆតា ឬគ្មានគោលបំណងយកប្រទេសខ្លួនឯងទៅសង្គ្រាមជាមួយប្រទេសណា ទោះបីក្នុងសង្គ្រាមការទូត សង្គ្រាមសេដ្ឋកិច្ច ឬមួយសង្គ្រាមប្រដាប់អាវុធ គឺយើងគ្មានទេ មានតែខិតខំពង្រឹងនូវចំណងមិត្តភាពរបស់យើង»។ ដោយឡែក លើបញ្ហាព្រំដែន ត្រូវបានសម្ដេចធិបតី បញ្ជាក់ថា កម្ពុជា បានខិតខំដោះស្រាយដោយសន្តិវិធីជាមួយប្រទេសជិតខាងកម្ពុជា តាមលក្ខណៈបច្ចេកទេស ហើយជាមួយគ្នានេះ កម្ពុជា ក៏បានរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីប្រយោជន៍សេដ្ឋកិច្ចរួម ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


