ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ចំនួនដាក់ពាក្យប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ៦ ម៉ឺននាក់ ឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធប្រឡងប្រជែង
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការការប្រឡងប្រជែង លើកឡើងថា «ចំនួនដាក់ពាក្យប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ប្រមាណ ៦ ម៉ឺននាក់ ឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមនិយាមដែលបានដាក់ចេញ»។

កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ ម្សិលមិញនេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរឲ្យដឹងថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីគ្រូបង្រៀនអនុវិទ្យាល័យដែលក្រសួងមុខងារសាធារណៈកំពុងរៀបចំ មានបេក្ខជនដាក់ពាក្យប្រមាណ ៦ ម៉ឺននាក់។ ក្នុងនោះ បេក្ខជន អនុញ្ញាតឲ្យចូលរួមប្រឡងប្រជែងមានចំនួន ៣៣ ៣១៤ នាក់ សម្រាប់ក្របខ័ណ្ឌដែលត្រូវជ្រើសរើសចំនួន ៤៤១ កន្លែង។
ឯកឧត្ដម ហ៊ុន ម៉ានី សរសេរឲ្យដឹងទៀតថា តាមរយៈចំនួនដាក់ពាក្យដ៏ច្រើនលើសលប់ជាប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ពីសំណាក់ មហាជន យុវជន និងបេក្ខជន ដែលបានដាក់ពាក្យ។ ទោះបីជាយ៉ាងណាក្តី ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឲ្យចូលបម្រើក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ត្រូវអនុលោមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការជ្រើសរើសមន្ត្រីរាជការ និងឈរលើគោលការណ៍ គុណាធិតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ស្របតាមគោលការណ៍ដឹកនាំ តម្រង់ទិសដ៏មោះមុតរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី។ ក្នុងន័យនេះ វប្បធម៌ ឬ ផ្នត់គំនិតអន្តរាគមន៍ ត្រូវជំនួសដោយវប្បធម៌ទទួលខុសត្រូវជាបុគ្គល។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សរសេរឲ្យដឹងបន្ថែមថា ជុំវិញការរៀបចំចំនួនបេក្ខជនដ៏ច្រើននេះ គណៈកម្មការរៀបចំការប្រឡងប្រជែង បានកំណត់ក្នុងកិច្ចប្រជុំ កាលពីរសៀលម្សិលមិញថា ការប្រឡងលើវិញ្ញាសាសរសេរលើកទី ១ (ដើម្បីសម្រាំងបេក្ខជន) នឹងត្រូវប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ជាប់គ្នា គឺ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៤ តាមផែនមុខវិជ្ជាឯកទេសផ្សេងៗ គ្នា និងនៅមណ្ឌលប្រឡងផ្សេងៗ គ្នា៕
អត្ថបទ ៖ ពិសី

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


