ព័ត៌មានជាតិ
ពលរដ្ឋនាំគ្នាសម្រុកចូលក្នុងព្រៃកាប់រំលំដើមសំរង នៅតំបន់អូរចាដង់យ៉ល ខេត្តរតនគិរី
ប្រជាពលរដ្ឋជាច្រើននាក់ ដែលនាំគ្នាទៅរកអាស្រ័យផលផ្លែសំរងបានឲ្យដឹងថា នាពេលថ្មីៗនេះ មានជនជាតិវៀតណាមជាច្រើននាក់ បានសម្រុកចូលក្នុងទឹកដីខ្មែរដោយខុសច្បាប់តាមច្រករបៀងមួយចំនួន តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទឹកដីស្រុកតាវែង និងស្រុកអណ្តូងមាស ដើម្បីចូលមករំលំដើមសំរងព្រៃ ធ្វើសកម្មភាពទាំងយប់ ទាំងថ្ងៃ ដើម្បីយកផ្លែដឹកចូលទៅប្រទេសវៀតណាម។

ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរខេត្តរតនគិរី ជួយទប់ស្កាត់ជនជាតិវៀតណាម ដែលចូលកាប់រំលំដើមសំរង រើសយកផ្លែ នៅក្នុងតំបន់អូរចាដង់យ៉ល ក្នុងភូមិសាស្ត្រតំបន់កន្ទុយនាគ។
ប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថា ការចូលកាប់ដើមសំរង រើសយកផ្លែនេះដែរ អាចមកពីភាពធូររលុងរបស់អាជ្ញាធរសមត្ថកិច្ច។
ប្រជាពលរដ្ឋប្រាប់ថា កន្លែងខ្លះជនជាតិខ្មែរ ជាអ្នកកាប់រំលំ និងកន្លែងខ្លះទៀតជនជាតិវៀតណាមជាអ្នកកាប់រំលំ ដោយប្រើរណាយន្តទំនើប មិនឭសំលេងមកក្រៅ។ មិនតែប៉ុណ្ណោះជនជាតិវៀតណាម ជាអ្នកប្រមូលទិញក្នុងព្រៃរួចដឹកឆ្លងដែនកាត់ តាមប៉ុស្តិ៍កន្ទុយនាគ ដែលទីផ្សារនៅប្រទេសវៀតណាមកំពុងត្រូវប៉ាន់យ៉ាងខ្លាំង។

ទាក់ទងបញ្ហាជនជាតិវៀតណាមសម្រុកចូលមកកាប់រំលំដើមសំរង បំផ្លាញធនធានធម្មជាតិនៅចំណុចអូរចាដង់យ៉ល រហូតដល់តំបន់កន្ទុយនាគ សារព័ត៌មានយើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានទាក់ទងទៅលោក ស៊ូ សិរី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី បានបញ្ជាក់ថា រដូវប្រមូលផលផ្លែសំរ៉ង ប្រជាពលរដ្ឋខ្មែរ ទៅបេះនិងអង្រួនរើសយកផ្លែ។
ប៉ុន្តែជនជាតិវៀតណាមចូលមកពួកគាត់ជាឈ្មួញកណ្តាលទិញទៅលក់បន្ត លោកមិនបានបញ្ជាក់ប្រាប់ថា តើជនជាតិវៀតណាម ដែលចូលមកដីខ្មែរខុសច្បាប់នោះ ត្រូវច្បាប់ ឬខុសច្បាប់យ៉ាងណានោះទេ។
គួរបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ មានជនជាតិវៀតណាមចំនួន២៦នាក់ និងគ្រឿងចក្រជាច្រើនគ្រឿង ធ្វើសកម្មភាពជីករ៉ែមាសនៅភូមិសាស្ត្រស្រុកតាវែង «កន្ទុយនាគ» ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាប លុះរដូវប្រមូលផលផ្លែសំរង មានជនជាតិវៀតណាមចូលមកតំបន់នេះ ដោយគ្មានការត្រួតពិនិត្យពីសមត្ថកិច្ចប្រចាំការទីនោះឡើយ៕
អត្ថបទ៖ វុទ្ធ ឦសាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


