Connect with us

ព័ត៌មានជាតិ

៣ ខែ​ដើម​ឆ្នាំ ២០២៤ ការ​នាំ​ទំនិញ​ចេញ​ពី​កម្ពុជា​មាន​ទំហំ​ធំ​ជាង​ការ​នាំ​ចូល

បានផុស

នៅ

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បានបង្ហាញ​ថា ក្នុង​រយៈពេល ៣ ខែ ដើម​ឆ្នាំ ២០២៤ ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​របស់​កម្ពុជា​មាន​ទំហំ​ប្រមាណ ៦,២៦ ពាន់​លាន​ដុល្លារ កើន​ឡើង ១៨ ភាគរយ បើ​​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៣ ខណៈការនាំចូលវិញមានទំហំប្រមាណ ៦.២៣​ ពាន់​លាន​ដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោង​តាម​ទិន្នន័យ​ ទំហំពាណិជ្ជកម្មរបស់កម្ពុជានិងទីផ្សារអន្តរជាតិ ក្នុង​រយៈពេល ៣ ខែ ​ពី​ខែ​មករា​ ដល់ខែ មីនា សម្រេចបានជាង ១២.៤៩ ពាន់លានដុល្លារ កើនឡើង១១.៩%។

ប្រទេស​គោលដៅ​សំខាន់ៗ​សម្រាប់​ការ​នាំ​ទំនិញ​ចេញ​ពី​កម្ពុជា​មាន ​សហរដ្ឋ​អាមេរិក​ដែល​មានតម្លៃ​​ជិត ២ ពាន់​លាន​ដុល្លារ ​វៀតណាម​មាន​ជិត ១ ៤០០ លាន​ដុល្លារ ​ចិន​មាន​ជាង ៣៦៦ លាន​ដុល្លារ ជប៉ុន​មាន​ជាង ៣៦៥ លាន​ដុល្លារ ​និង​ថៃ​មាន​ជាង ២៨៥ លាន​ដុល្លារ។

ទំនិញ​សំខាន់ៗ​ដែលកម្ពុជានាំចេញមានដូចជា​ សម្លៀកបំពាក់និងគ្រឿងបន្ទាប់បន្សំដែល​ធ្វើ​ឡើង​ពី​ក្រណាត់​មាន​តម្លៃ​ជាង ២ ពាន់លានដុល្លារ, ផ្លែឈើ និងគ្រាប់ផ្លែឈើ​ដែលអាច​បរិភោគ​បាន​មាន​ជាង ៤០៧ លាន​ដុល្លារ, ធញ្ញជាតិ​មាន​ជាង​ ៧១០ លាន​ដុល្លារ, វត្ថុ​ធ្វើ​ពី​ស្បែក និង​បរិក្ខារ​ធ្វើ​ពី​រោមសត្វ​មាន​ជាង ៤៤៨ លាន​ដុល្លារ។

ដោយ​ឡែក​ទំនិញ​នាំ​ចូលសំខាន់ៗ​មានដូចជា​ រ៉ែ​ប្រើ​ជា​គ្រឿង​ចំហេះ ប្រេង​ខនិជ និង​ផលិតផល​ពី​ការ​ចម្រាញ់​, ផលិតផល​បាន​ពីការ​ចាក់ដោយ​ម្ជុល រួម​ទាំង​ម៉ាស៊ីន​និង​ឧបករណ៍​អគ្គិសនីជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម