ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង អរគុណកងកម្លាំងទាំងអស់ ដែលបានថែរក្សាសុខសុវត្ថិភាព នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំងជំនាញគ្រប់ស្ថាប័ន ដែលបានជួយថែរក្សាសុខសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលកន្លងទៅថ្មីៗនេះ។

ពិធីនេះបានប្រព្រឹត្តនៅស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកស្រីតំណាងរាស្ត្រមណ្ឌលស្វាយរៀង លោកអគ្គស្នងការរងនគរបាលជាតិ លោកប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត លោកអភិបាលរងខេត្ត លោកមេញ្ជាការស្នងការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងកងកម្លាំងជំនាញនៅតាមបណ្តាក្រុងស្រុកជាច្រើនរូបទៀត។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងជំនាញគ្រប់ស្ថាប័នដែលបានជួយថែរក្សាសុខសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលទើបនឹងបញ្ចប់ទៅដោយទទួលបានលទ្ធផលល្អគួរជាទីមោទន:ក្រៃលែង បង្កបាននូវបរិយាកាសសប្បាយរីករាយដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកចូលរួមលេងកម្សាន្តក្នុងខេត្តស្វាយរៀង យ៉ាងច្រើកុះករ។

លោកបានបន្តថា កងកម្លាំងទាំងអស់ គឺមានសារ:សំខាន់ខ្លាំងណាស់ ហើយពួកគាត់ពុំមានពេលវេលាដើម្បីជួបជុំគ្រួសារនោះដែរនារដូវចូលឆ្នាំ ដោយសារតែពួកគាត់ជាប់ភារ:កិច្ចក្នុងការថែរក្សាសន្តិសុខសណ្តាប់ការការពាសុវត្ថិភាពដល់មហាជនទូទៅនៅគ្រប់ទីកន្លែង ដែលបង្កភាពងាយស្រួលដល់ការរៀបចំនូវពិធីសង្ក្រាន្តប្រកបដោយភាពសប្បាយរីករាយ។
លោកបន្ថែមទៀតថា ផ្លែផ្កាដែលបានមកពីសុខសន្តិភាព ជាការបង្កលក្ខណៈងាយស្រួលក្នុងការជួបជុំសប្បាយរីករាយដូចពេលនេះ។ ទន្ទឹមនេះ ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ព្រមទាំងបណ្ដាមន្ទីរអង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមសហការ រៀបចំបង្កើតនូវព្រឹត្តិការណ៍ដ៏ឱឡារិកនេះឡើង និងជួបប្រទះនូវពុទ្ធពរទាំ ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕




ដោយ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


