ព័ត៌មានជាតិ
សហគ្រាសគ្រប់គ្រងសំណល់រឹងប្រឡងជ្រើសរើសបេក្ខជន ៣១រូប ឱ្យចូលបំរើការងារក្នុងសហគ្រាសគ្រប់គ្រងសំរាម
សហគ្រាសគ្រប់គ្រងសំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ បានបើកសម័យប្រឡងជ្រើសរើសបុគ្គលិកបម្រើការងារក្នុងសហគ្រាសគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ(ស.ស.ភ) ដោយមានបេក្ខជនចូលរួមប្រលងចំនួន១១៤រូប តែត្រូវជ្រើសយកតែចំនួន៣១រូបប៉ុណ្ណោះ។

ការប្រឡងបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ នៅមណ្ឌលប្រលងវិទ្យាល័យជាស៊ីម សន្ធរម៉ុក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយលោកប៉ាកសុខារ៉ាវុត សមាជិកក្រុមប្រឹក្សាភិបាលសហគ្រាស(សសភ) ជាប្រធានមណ្ឌល, លោកគឹម សេត អគ្គនាយកសហគ្រាស(សសភ) ជាអនុប្រធានមណ្ឌលអញ្ជើញកាត់វិញ្ញាសារប្រឡង។
លោកស្រី គង់ រតនៈវត្តី អគ្គនាយិការរងសហគ្រាស(សសភ) បានឱ្យដឹងថា បេក្ខជន បេក្ខនារីដែលបានដាក់ពាក្យចូលរួមប្រឡងមានចំនួន១១៤នាក់, ស្រីចំនួន៦៨នាក់ដែលយើងត្រូវប្រឡងជ្រើសរើសយកបេក្ខជន បេក្ខនារីឱ្យចូលបំរើការងារក្នុងសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញចំនួន៣១នាក់។

លោកស្រីគង់ រតនៈវត្តី បញ្ជាក់ទៀតថា ការប្រឡងនេះធ្វើឡើងពេញមួយព្រឹកថ្ងៃទី២១ ខែមេសានេះដែលចែកចេញជា២វិញ្ញាសារ ទី១៖ចំណេះដឹងទូទៅ និងភាសារបរទេស, ទី២៖ចំណេះដឹងផ្នែកជំនាញ។ ក្នុងផ្នែកចំណេះដឹងជំនាញមានរយះពេល ៣ម៉ោង ក្នុងនោះមានផ្នែកលទ្ធកម្ម,សវនៈកម្ម,គណនេយ្យ ផ្នែករដ្ឋបាលបុគ្គលិក(IT)ផ្នែកលេខាធិការដ្ឋាន,ផ្នែកអាជីវកម្ម សេវាកម្ម។ ចំណែក ចំណេះដឹងទូទៅប្រឡងមានរយៈពេល៥០នាទី។ នេះជាការប្រឡងជ្រើសរើសបុគ្គលិកឲ្យចូលបំរើការងារជាលើកដំបូងក្នុងសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញដែលពីមុនជារដ្ឋាករស្វយ័តគ្រប់គ្រងសំណល់រឹងរាជធានីភ្នំពេញ។ តាមរយៈការប្រឡងជ្រើសរើសបុគ្គលិកនេះ នឹងបានបំពេញបន្ថែមនូវបុគ្គលិកដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរួមចំណែក គ្រប់គ្រងសំរាម,សំណល់រឹងក្នុងរាជធានីភ្នំពេញឲ្យកាន់តែមានប្រសិទ្ធភាព រក្សាបានការលើកកំពស់សោភណ្ឌភាព បរិស្ថានទីក្រុងឲ្យកាន់តែល្អប្រសើរដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។

សូមបញ្ជាក់ថា តាមរយៈកំណើនប្រជាពលរដ្ឋ និងជីវភាពប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមានការកើនឡើងបញ្ហាសំណល់រឹង(សំរាម)គឺជាបញ្ហាប្រឈមមួយដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការជាច្រើនមានការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋពីការទុកដាក់សំរាមអោយមានរបៀបទាំងការវេចខ្ចប់ និងបញ្ចេញសំរាម ឲ្យបានទាន់ពេលវេលា។ ការផាកពិន័យពីការចោលសំរាមផ្តេសផ្តាសខុសទីតាំង កំណត់ជាដើម។ បច្ចុប្បន្ននេះបរិមាណសំរាមដែលដឹកចេញទៅក្រៅក្រុងមិនក្រោម៣៩០០តោនទេក្នុងមួយថ្ងៃ ជាបរិមាណមួយដ៏ច្រើនលើចំនួនប្រជាពលរដ្ឋ ជាង៣លាននាក់រស់នៅក្នុងរាជធានីភ្នំពេញ៕
ដោយ៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


