ព័ត៌មានជាតិ
ឡាវត្រៀមខ្លួនស្រេចដើម្បីដោះស្រាយបញ្ហាខណ្ឌសីមាព្រំដែនជាមួយកម្ពុជា
លោក ថង លុនស៊ីសុលីត ប្រធានរដ្ឋឡាវ បានបញ្ជាក់ជូនសម្តេចធិបតី នាយករដ្ឋមន្ត្រីថា ប្រទេសឡាវត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយ កិច្ចការព្រំដែន ជាមួយកម្ពុជា ដោយឈរលើសទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន។ ប្រធានរដ្ឋឡាវ បានបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលចូលជួបសម្ដេច ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៣ ខែមេសា ដើម្បីពិភាក្សាការងារ។

គួរឱ្យដឹងថា ព្រំដែនកម្ពុជា ឡាវ មានប្រវែងសរុបប្រមាណ៥៣៥ គីឡូម៉ែត្រ គិតទាំងព្រំដែនដីគោក និងព្រំដែនទឹក។ បញ្ហាព្រំដែនប្រទេសទាំងពីរ សម្រេចបានការបោះបង្គោលព្រំដែន ៨៦ភាគរយ ហើយនៅសេសសល់ចំនួន១៤ភាគរយបន្ថែមទៀតដែលសុទ្ធសឹងជាព្រំដែនទឹកប្រវែង១៥០គីឡូម៉ែត្រ។
ចំពោះបញ្ហាព្រំដែននេះ កម្ពុជា ឡាវ ធ្លាប់ពាក់មុខខ្លាដាក់គ្នា រហូតដល់ថ្នាក់កម្ពុជាចល័តទ័ពទៅកាន់ព្រំដែនថែមទៀតផងក្នុងរជ្ជកាលដែលសម្ដេចតេជោ កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា។ ប៉ុន្តែស្ថានការណ៍ហាក់ថមថយ កម្ដៅឡើងវិញ បន្ទាប់ពីថ្នាក់ដឹកនាំទាំងពីរជ្រើសរើសយកផ្លូវចចារដោយការមិនប្រើអាវុធ។

ទោះជាយ៉ាងណា សញ្ញានៃដំណើរការបោះបង្គោលព្រំដែន ហាក់ដើរយឺត តែដើម្បីពន្លឿនបញ្ហានេះ ថ្នាក់ដឹកនាំទាំងពីរបានចុះសន្ធិសញ្ញា កំណត់ព្រំដែនកម្ពុជា ឡាវ ក្នុងឆ្នាំ២០២៣។
បន្ថែមពីនេះ ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ទៅកាន់ប្រទេសឡាវ កាលពីចុងខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំឡាវ ក៏បានជជែកគ្នាជាប់ជានិច្ចអំពីបញ្ហាព្រំដែន។

ងាកមកជំនួបជាមួយរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានរដ្ឋឡាវានាចុងខែមេសា ឆ្នាំ២០២៤ វិញ ពាក់ព័ន្ធនឹងវិស័យថាមពល សម្តេចធិបតី បានគូសបញ្ជាក់ទៅកាន់ លោក ថងលុន ស៊ីសុលីត ថា វិស័យថាមពល មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។ សម្តេចធិបតី ក៏បានស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេល។
ចំពោះមុខសម្តេចធិបតី លោក ប្រធានរដ្ឋបានគូសបញ្ជាក់ថា ទោះបីជាមានបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងតំបន់ និងពិភពលោកយ៉ាងណាក៏ដោយ ក៏ប្រទេសឡាវនឹងបន្តប្តេជ្ញារក្សាទំនាក់ទំនងដ៏ល្អរវាងឡាវ-កម្ពុជា និងខិតខំរកដំណោះស្រាយ ក្នុងគោលដៅបន្តចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិតរមួត និងយូរអង្វែង ព្រមទាំងជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ។
លោក ថងលុន ស៊ីសុលីត បានបញ្ជាក់ថា ឡាវនឹងរង់ចាំទទួលស្វាគមន៍ជានិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នៅប្រទេសឡាវនាពេលខាងមុខ ជាពិសេសក្នុងខណ:នៃការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចធិបតី នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ