Connect with us

ព័ត៌មានជាតិ

អាជ្ញាធរបំភ្លឺ​ករណីសិស្សសាលាកំពង់ស្ពឺថាជាប់ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ស្ពឺបំភ្លឺថា ព័ត៌មានថាមានករណីឆ្លងជំងឺកូវីដ១៩ នៅលើខ្លួនយុវតី ភឹម សុគា ជាសិស្សអនុវិទ្យាល័យ​ឆាយឆុប ថាបានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នោះ រដ្ឋបាលខេត្តអះអាងថា មិនមានករណីឆ្លងជំងឺកូវីដ-១៩ នោះទេ។

រដ្ឋបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា ” ករណីនេះ ដោយសារឪពុកម្តាយ របស់សិស្សអនុវិទ្យាល័យ បានប៉ះពាល់ដោយប្រយោលនៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ គឺមិនមែនប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកឆ្លងជំងឺកូវីដ-១៩ នោះឡើយ ហេតុនេះ ពួកគាត់ស្ថិតនៅក្នុងចំណោមអ្នកប្រឈមឆ្លងទាបបំផុត”។ បច្ចុប្បន្នពួកគាត់កំពុងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២៣ ខែកុម្ភៈម្សិលមិញ មានសេចក្តីរាយការណ៍ពីនាយកសាលា​រៀន​នៅ​អនុវិទ្យាល័យ​ឆាយឆុប​ ថាយុវតី​ ភឹ​ម សុគា បាន​ជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ យុវតី​ខាងលើមានទីលំនៅស្ថិតក្នុង​ភូមិក្រាំងពលទេព សង្កាត់រការធំ​ ក្រុង​ច្បារមន​ ខេត្តកំពង់​ស្ពឺ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម