ព័ត៌មានជាតិ
បុគ្គលិកអគ្គិសនីបាត់ដំបងម្នាក់ ស្លាប់ភ្លាមៗ ក្រោយឡើងតចរន្តភ្លើង
បុរសជាងអគ្គិសនីខេត្តបាត់ដំបងកម្ពុជាម្នាក់ បានស្លាប់ភ្លាមៗ ក្រោយពីឡើងតខ្សែចរន្តអគ្គិសនី នៅចំណុចក្រុមទី១៤ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកដែលបានឃើញហេតុការណ៍ បាននាំគ្នាមកជួយបុគ្គលិកអគ្គិសនីខេត្តបាត់ដំបងម្នាក់ ដែលកំពុងតែតចរន្តអគ្គិសនីឆក់ភ្លាមៗ ហើយបានយកទៅមណ្ឌលសុខភាព ដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះតែត្រូវបានហួសពេល ដោយសារចរន្តភ្លើង មានកម្រិតខ្លាំង បណ្តាលឲ្យជនរងគ្រោះគាំងបេះដូងស្លាប់ភ្លាមៗតែម្តងនេះ។
បើតាមសមត្ថកិច្ចបានឲ្យដឹងដែរថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទីរសៀល ស្ថិតនៅក្នុងចំណុចក្រុមទី១៤ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជនរងគ្រោះ(សព)មានឈ្មោះ ជា សុខម៉េង ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនអគ្គិសនីជាតិ ខេត្តបាត់ដំបង រស់នៅក្នុងភូមិវាល ឃុំវាល ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។


សមត្ថកិច្ចបានបញ្ជាក់នៃការស្លាប់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ខណៈដែលជនរងគ្រោះបានទៅតខ្សែភ្លើងនៅបង្គោលភ្លើង នៅចំណុចភូមិឃុំកើតហេតុខាងលើ។ បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯភូមិកំណើត៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ទើបចេញពីពន្ធនាគារ បុរសជនជាតិចិនម្នាក់ ត្រូវឃាត់ខ្លួនម្តងទៀតករណីលួចរ៉ឺម៉កម៉ូតូ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


