Connect with us

ព័ត៌មានជាតិ

បុគ្គលិក​អគ្គិសនី​បាត់ដំបង​ម្នាក់ ស្លាប់ភ្លាមៗ ក្រោយ​ឡើង​ត​ចរន្ត​ភ្លើង

បានផុស

នៅ

បុរស​ជាង​អគ្គិសនី​ខេត្ត​បាត់ដំបង​កម្ពុជា​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ក្រោយ​ពី​ឡើង​ត​ខ្សែ​ចរន្ត​អគ្គិសនី នៅចំណុច​ក្រុមទី​១៤​ ភូមិ​កកោះ ​ឃុំ​កកោះ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​ បាន​នាំ​គ្នា​មក​ជួយ​បុគ្គលិក​អគ្គិសនី​ខេត្ត​បាត់ដំបង​ម្នាក់​ ដែល​កំពុងតែ​ត​ចរន្តអគ្គិសនី​ឆក់​ភ្លាមៗ​ ហើយ​បាន​យក​ទៅ​មណ្ឌល​សុខភាព​ ដើម្បី​ឲ្យ​គ្រូពេទ្យ​ជួយសង្គ្រោះ​តែ​ត្រូវ​បាន​ហួសពេល​ ដោយ​សា​រចរន្ត​ភ្លើង​ មា​ន​កម្រិត​ខ្លាំង​ បណ្តាល​ឲ្យ​ជនរងគ្រោះ​គាំងបេះដូង​ស្លាប់​ភ្លាមៗ​តែ​ម្តងនេះ។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ហេតុការណ៍​ខាង​លើនេះ ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ វេលា​ម៉ោង​១៤:៣០​នាទី​រសៀល​ ស្ថិត​នៅក្នុង​ចំណុច​ក្រុមទី​១៤​ ភូមិ​កកោះ ​ឃុំ​កកោះ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​។​ ជនរងគ្រោះ​(​សព​)​មានឈ្មោះ​ ជា សុខ​ម៉េង​ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ​មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ជាតិ​ ខេត្តបាត់ដំបង ​រស់នៅ​ក្នុង​ភូមិ​វាល​ ឃុំ​វាល​ ស្រុក​សំពៅ​មាស ​ខេត្ត​ពោធិ៍សាត់​។

​សមត្ថកិច្ច​បាន​បញ្ជាក់​នៃ​ការ​ស្លាប់ថា បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ ខ​ណៈ​ដែល​ជនរងគ្រោះ​បាន​ទៅ​ត​ខ្សែភ្លើង​នៅ​បង្គោល​ភ្លើង ​នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ បច្ចុប្បន្ន​សមត្ថកិច្ច​ បា​ន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ នៅ​ឯ​ភូមិកំណើត​៕

អត្ថបទ៖ ​សៅ សារិទ្ធ​

សូមចុចអាន៖ ទើប​ចេញពី​ពន្ធនាគារ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​ឃាត់ខ្លួន​ម្តង​ទៀត​ករណី​លួច​រ៉ឺម៉ក​ម៉ូតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម