ព័ត៌មានជាតិ
សមាជិកអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាជិត៥០០នាក់ អបអរទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ
ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ«សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» បង្ហាញពីចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។ នេះបើតាម លោក តុល ផាន់មឿង ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាដែលបានថ្លែងក្នុងការប្រមូលផ្តុំប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ក្នុងរាជធានីភ្នំពេញ។

ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជារូបនេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា សំដៅប្រែក្លាយទៅជាចលនាជាតិមួយ នៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកម្មករនិយោជិត និងនិយោជកដើម្បីចូលរួមបង្កើតភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រសហគ្រាស។
លោកបន្ថែមថា រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងលិខិតបទដ្ឋាន ការងារអន្តរជាតិនានាផងដែរ។

បន្ថែមពីនេះ លោក តុល ផាន់មឿង ក៏មិនភ្លេចរំលេចពីវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ចំពោះអនុសាសន៍ចំនួន១០ចណុចដែលរួមមានការដំឡើងប្រាក់ឈ្នួល ការផ្តល់ការថែទាំសុខភាពសម្រាប់សមាជិកក្នុងបន្ទុក ការផ្តល់ឱកាសឱ្យសិក្សាជំនាញបច្ចេកទេស ការប្រែក្លាយសហគ្រាសមួយទៅជាសហគមន៍សុខសាន្តមួយ គម្រោងបង្កើតទារកដ្ឋាន ឬមតេយ្យសហគមន៍នៅតាមតំបន់រោងចក្រ ជំរុញឱ្យមានអាហារដ្ឋានសមរម្យ និងមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាពជាដើម។
ដោយឡែកលោក សាន គឹមហុង អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចូលរួមក្នុងកម្មវិធីប្រារព្ឋទិវាពលកម្មអន្តរជាតិ១ឧសភាដែរនោះ បានលើកឡើងថា ការប្រារព្ធទិវាពលកម្មអន្តរជាតិក្រោមប្រធានបទ«សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» មានសារសំខាន់ណាស់សម្រាប់បង្កើតឱ្យមានសុខដុមនីយកម្មនៅក្នុងសហគ្រាសរោងចក្រនៅទូទាំងប្រទេស ហើយនេះក៏ជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកបន្ថែមថា គោលនយោបាយប្រែក្លាយសហគ្រាសមួយ សហគមន៍សុខសាន្តមួយ នឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនបើគ្មានការចូលរួមពីសំណាក់ កម្មករ និងភាគី និងសហជីព និងភាគីនិយោជក រួមទាំងភាគីពាក់ព័ន្ធ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


