ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ បេក្ខជនប្រឡងចូលគ្រូបង្រៀនអនុវិទ្យាល័យមានសមត្ថភាពលើសគេ នឹងក្លាយជាមន្ត្រីរាជការស៊ីវិលដ៏មានគុណភាពរបស់កម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានគូសបញ្ជាក់ថា បេក្ខជនប្រឡងចូលគ្រូបង្រៀនអនុវិទ្យាល័យដែលមានសមត្ថភាពពិតប្រាកដលើសគេ នឹងទទួលបានជោគជ័យលើការប្រឡងប្រជែងនេះ ហើយនឹងក្លាយជាមន្ត្រីរាជការស៊ីវិលដ៏មានគុណភាពរបស់កម្ពុជា។

នៅរសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា នៅក្រៅមណ្ឌលប្រឡង មិនថាអាកាសធាតុក្តៅយ៉ាងណា ក៏ ឪពុកម្ដាយ អាណាព្យាបាល រង់ចាំលើកទឹកចិត្តបេក្ខជនដែលកំពុងប្រឡងប្រជែងនៅខាងក្នុងមណ្ឌល ប្រកបដោយក្តីស្រឡាញ់។
ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងបន្តថា សូមអាណាព្យាបាលបេក្ខជនប្រឡងចូលគ្រូបង្រៀនអនុវិទ្យាល័យទាំងអស់ ទុកចិត្តលើប្រព័ន្ធប្រឡងប្រជែង ហើយសូមកុំមានការព្រួយបារម្ភលើភាពមិនប្រក្រតីណាមួយជុំវិញការប្រឡង។

ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ដែរថា «ប្អូនៗ ក្មួយៗ ជាបេក្ខជនដែលមានសមត្ថភាពពិតប្រាកដលើសគេ នឹងទទួលបានជោគជ័យលើការប្រឡងប្រជែងនេះ ហើយនឹងក្លាយជាមន្ត្រីរាជការស៊ីវិលដ៏មានគុណភាពរបស់កម្ពុជា»។
សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ របស់ ក្រសួងអប់រំ យុវជន និងកីឡា ប្រព្រឹត្តទៅមានរយៈពេល ៤ ថ្ងៃ ជាប់គ្នា គឺ ចាប់ពីថ្ងៃទី ២ ដល់ទី ៥ ខែឧសភា ឆ្នាំ ២០២៤ មណ្ឌលប្រឡងស្ថិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាលាភូមិន្ទរដ្ឋបាល៕
អត្ថបទ ៖ ពិសី








-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


