Connect with us

ព័ត៌មានជាតិ

ចិន​ផ្តល់​ជំនួយ​បរិក្ខារ​បច្ចេកទេស​ អាច​មាន​សមត្ថភាព​ធ្វើ​តេស្ត​ពិនិត្យ​កូវីដ១៩បាន ១០០០​សម្រាប់​ក្នុង​មួយថ្ងៃ

បានផុស

នៅ

ភ្នំពេញ ៖ ចិន​ផ្តល់​ជំនួយ​ជា​បរិក្ខារ​បច្ចេកទេស​ជូន​ដល់​មន្ទីរពិសោធន៍​តេស្ដ​សំណាក​រក​ជំងឺ​វីរុស​កូ​វីដ​-១៩​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ហើយ​អច​ធ្វើ​តេស្ត​ពិនិត្យ​បាន​១០០០សម្រាប់​ក្នុងមួយថ្ងៃ នេះ​បើយោង​តាម​ផេក​ផ្លូវ​ការ​របស់​ស្ថាន​ទូត​ចិន​នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូត​ចិន​ដដែល​បាន​ឲ្យ​ដឹងថា ​បច្ចុប្បន្ននេះ មន្ទីរពិសោធន៍​តេស្ដ​សំណាក​រក​ជំងឺ​វីរុស​កូ​វីដ​-១៩ ត្រូវបាន​សាងសង់​យ៉ាង​រលូន​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ក៏​ពឹង​ទុក​ថា​នឹង​អាច​បញ្ចប់​មុន​ចុងខែ​មីនា​ខាងមុខនេះ​។ ភាគី​ចិន​នឹង​ផ្តល់​ជំនួយ​ជា​បរិក្ខារ​តេស្ត​ពិសោធន៍​ដ៏​មាន​ជំនាញ​ទៅកាន់​មន្ទីរពិសោធន៍​ខាងលើនេះ ព្រមទាំង​ផ្តល់​ការតំឡើង រៀបចំ និង​ព្រមទាំង​បណ្ដុះបណ្ដាល​ជូន​ដល់​បុគ្គលិក​ផងដែរ​។

សូមរំលឹក​ថា មន្ទីរពិសោធន៍​ខាងលើ​នេះ​នឹង​អាចមាន​សមត្ថភាព​ក្នុងការ​តេស្ត​ពិនិត្យ​បាន ១០០០ សម្រាប់​ក្នុង​មួយថ្ងៃ នឹង​រួមចំណែក​លើកកម្ពស់​សម​ត្ថ​ភាព​ក្នុងការ​តេស្ត​រក​ជំងឺ​វីរុស​កូ​វីដ​-១៩​នៅក្នុង​ប្រទេស​កម្ពុជា៕

ប្រភព ៖ ស្ថានទូតចិន

កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម