ព័ត៌មានជាតិ
ក្រសួងកសិកម្ម កំពុងសម្របសម្រួលទុនវិនិយោគប្រមាណ៣០ម៉ឺនដុល្លារ ជូនសហគមន៍ដាំបន្លែសុវត្ថិភាព
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានឱ្យដឹងថា មន្រ្តីជំនាញក្រសួងកំពុងសម្របសម្រួលទុនវិនិយោគប្រមាណ ៣០ ម៉ឺនដុល្លារ ជូនសហគមន៍កសិកម្មបន្លែ សរសី ស្ថិតនៅក្នុងខេត្តសៀមរាប សម្រាប់ដាំបន្លែសុវត្ថិភាព និងពង្រីកការដាំដុះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ។
លោករដ្ឋមន្រ្តីថ្លែងបែបនេះ អំឡុងពេលដឹកនាំមន្រ្តីជំនាញបច្ចេកទេស ចុះពិនិត្យទីតាំង និងស្ថានភាពដីរបស់សហគមន៍កសិកម្ម សរសី និងសំណេះសំណាលជាមួយប្រជាកសិករ ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៤។ ការសម្របសម្រួលរបស់ក្រសួងនេះ គឺសំដៅទៅលើការអន្តរាគមន៍រវាងធានាគារអភិវឌ្ឍជនបទ និងធនាគារដៃគូ ដើម្បីផ្តល់ប្រាក់កម្ចីដល់សហគមន៍ក្នុងអត្រាការប្រាក់ទាប និងការរៀបចំឯកសារផ្សេងៗ។

ក្រោយចុះពិនិត្យទីតាំងនេះ លោក ឌិត ទីណា ចង់ឱ្យសហគមន៍ផ្តើមសាកល្បងធ្វើផ្ទះសំណាញ់ដាំបន្លែសុវត្ថិភាពនៅលើដី ១ហិកតា ដែលអាចសាងសង់បានប្រមាណ១០០រោង ចៀសវាងសង់រោងច្រើនខ្វះកម្លាំងមើលថែទាំងដំណាំ ប្រឈមកការខាតបង់។ លោកថ្លែងថា៖«ដោយសារបច្ចុប្បន្ន កសិករនៅទីនេះមិនទាន់មានជំនាញដាំបន្លែសុវត្ថិភាពទេ ដូច្នេះត្រូវបង្រៀនពីបច្ចេកទេសដាំ និងតាមដានស្ថានភាពដីសិន។ ខ្ញុំមិនចង់ឱ្យហក់លោតដាំរាប់រយហិកតាទេ ផ្តើមចេញពីដាំដំណាំក្រោមផ្ទះសំណាញ់ ១ហិកតាសិនទៅ។ គោលនយោបាយដែលយើងកំពុងធ្វើនេះគឺសំខាន់ណាស់ មិនអាចយើងប្រថុយប្រថានដាក់ទុនហើយ បរាជ័យនោះទេ ធ្វើសន្សឹមៗ»។

លោករដ្ឋមន្រ្តី ក៏បានណែនាំដល់សហគមន៍ត្រូវយកចិត្តទុកដាក់លើការដាំដុះបន្លែសុវត្ថិភាពក្នុងកម្រិតតូចជាងមុនជាមុនសិន មុននឹងពង្រីកបន្ថែមទៀត។ លោកបានសង្កត់ធ្ងន់លើតម្រូវការការបណ្តុះបណ្តាលឱ្យបានត្រឹមត្រូវលើបច្ចេកទេសដាំដុះ និងការត្រួតពិនិត្យដី ដើម្បីធានាឱ្យបានជោគជ័យនៃការខិតខំរបស់ពួកគេ។ លោកថា ក្រសួងនឹងសម្របសម្រួលជាមួយស្ថាប័នហិរញ្ញវត្ថុដើម្បីផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបសម្រាប់ផែនការពង្រីកសហគមន៍នេះ។
សហគមន៍កសិកម្មបន្លែ សរសី ដែលមានផ្ទៃដីចំនួន២៦ ហិកតា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០២៣ ផ្តើមដោយដាក់ទុនរួមគ្នារវាងប្រជាកសិករចំនួន ១ម៉ឺនដុល្លារ សម្រាប់ការដាំដុះ ដូង ពុទ្រ្ទា ស្មៅសម្រាប់គោ និងដំណាំផ្សេងៗ ព្រមទាំងកែច្នៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងការជីកអណ្តូងទឹកជាដើម។

ប្រធានសហគមន៍កសិកម្មទំនើប សរសី លោក ម៉ៅ វរលក្ខណ៍ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងការដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ការការពារសត្វល្អិត និងទប់ទល់អាកាសធាតុ។ ជាមួយនឹងការវិនិយោគថ្មីនេះ លោកថាសហគមន៍គ្រោងនឹងសាងសង់សំណាញ់ដាំបន្លែសុវត្ថិភាពចំនួន ១00 ខ្នង និងបង្កើនផលិតកម្មបន្លែរបស់ពួកគេ ដើម្បីផ្គត់ផ្គង់ទីផ្សារខេត្តសៀមរាបនៅឆ្នាំ ២០២៧ ដោយរំពឹងថាការវិនិយោគនេះនឹងជាផ្នែកមួយក្នុងការកាត់បន្ថយបន្លែនាំចូល។ លោកថ្លែងទាំងទឹកមុខសប្បាយរីករាយថា៖«ខ្ញុំសប្បាយចិត្តដែលឯកឧត្តមរដ្ឋមន្រ្តី បានចុះមកផ្ទាល់ដើម្បីពិនិត្យទីតាំង និងស្ថានភាពដី ដោយបានសម្របសម្រួលឱ្យទទួលបានទុន និងស្ថាប័នពាក់ព័ន្ធចាំជួយអន្តរាគមន៍ ដើម្បីឱ្យយើងអាចរៀបចំផ្ទះសំណាញ់បានដំបូងនេះចំនួន ១០០ ខ្នងផ្ទះសំណាញ់»។ លោកបន្ថែមថា គោលបំណងការបង្កើតសហគមន៍ដើម្បីជួយសម្រួលដល់ប្រជាកសិករក្នុងការដាំដុះ និងស្វែងរកទីផ្សារសម្រាប់ផ្គត់ផ្គង់បន្លែ ប៉ុន្តែដំណាក់កាលដំបូងជួបបញ្ហាច្រើនពាក់ព័ន្ធបច្ចេកទេស សត្វល្អិត និងអាកាសធាតុ។

បើតាមប្រធានសហគមន៍ ផ្អែមតាមការសិក្សា និងត្រួតពិនិត្យ ពោលនៅចុងខែមិថុនា ឆ្នាំ២០២៤ ក្រុមជំនាញ នឹងចុះមករៀបចំវាស់វែង ប្លង់ ផែនទី សម្រាប់សាងសង់ផ្ទះសំណាញ់។លោកថា៖«ផ្ទះសំណាញ់មួយរោងអាចចំណាយថវិកាប្រមាណ២៥០០ទៅ ២៨០០ ដុល្លារ ដែលសរុបជាថវិកាជាង ២០ទៅ ៣០ម៉ឺនដុល្លារ ។ ចំពោះទុនវិនិយោគ ដែលនឹងទទួលបាននេះគឺខាងក្រសួងកសិកម្ម និងមន្ទីរ ជាអ្នកសម្របសម្រួលជាមួយធនាគារអភិវឌ្ឍន៍ជនបទ ឬធនាគារវីង ដែលផ្តល់ការប្រាក់មានចំនួនទាប»៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


