ព័ត៌មានជាតិ
បន្លែសុវត្ថិភាពលើកដំបូងដាំក្នុងកសិដ្ឋានកាយរឹទ្ធិនារីខេត្តសៀមរាប ចាប់ផ្ដើមប្រមូលផល ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹក
នៅចុងសប្ដាហ៍ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៦ ថ្មីៗ នេះ ក្រុមការងារ រួមសហការជាមួយជនភៀសសឹកក្នុងស្រុកប្រាសាទបាគង បានចាប់ផ្ដើមប្រមូលផលបន្លែជាលើកដំបូងចេញពីកសិដ្ឋានកាយរឹទ្ធិនារីខេត្តសៀមរាប ដែលមានទីតាំងស្ថិតក្នុងស្រុកប្រាសាទបាគង ដើម្បីចាត់ចែងបន្តយកទៅចែកជូនដល់ជនភៀសសឹកកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនានា ក្នុងភូមិសាស្ត្រខេត្តសៀមរាប។


លោក សូរ ប្លាតុ អភិបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា យុទ្ធនាការប្រមូលផលបន្លែជាលើកទី ១ នេះ ក្រុមការងារទទួលបានបន្លែសុវត្ថិភាពសរុបចំនួន ៧៥០ គីឡូក្រាម ដែលក្នុងនោះរួមមាន ៖ ត្រកួន ៥០០ គីឡូក្រាម ស្ពៃតឿ និងស្ពៃក្រញាញ់ ២៥០ គីឡូក្រាម។


លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា សកម្មភាពដាំដុះបន្លែចម្រុះនេះ គឺជាការអនុវត្តតាមការផ្ដួចផ្ដើម និងបំផុសចលនាដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងមានការជំរុញគាំទ្រដោយផ្ទាល់ពី លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។ គម្រោងនេះ មានគោលបំណងសំខាន់ៗ ដើម្បីបំពេញតម្រូវការហូបចុកប្រចាំថ្ងៃរបស់ជនភៀសសឹក ជំរុញឱ្យមានការដាំបន្លែជាក់ស្ដែងនៅតាមផ្ទះ សាលារៀន វត្តអារាម និងតាមសហគមន៍ ជាពិសេសបង្កើនសមត្ថភាពម្ចាស់ការលើខ្លួនឯង និងធានាឱ្យបាននូវសន្តិសុខស្បៀងក្នុងមូលដ្ឋានប្រកបដោយចីរភាព៕
អត្ថបទ ៖ គឿនវេត





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


