ព័ត៌មានជាតិ
បន្លែសុវត្ថិភាពពីមណ្ឌលគិរី កំពុងមានតម្រូវការខ្ពស់ក្នុងរដូវបុណ្យចូលឆ្នាំចិននេះ
កសិករដាំបន្លែសុវត្ថិភាព ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងមមាញឹកពន្លឿនការប្រមូលផលដំណាំ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ខណៈមានការបញ្ជាទិញជាបន្តបន្ទាប់ ជាពិសេសមានតម្រូវការខ្ពស់ក្នុងរដូវបុណ្យឆ្នាំប្រពៃណីចិននេះ។

លោក ផិន ផន ជាកសិករដៃបន្លែក្នុងសហគមន៍ «សាមគ្គីមនោរម្យ» បានឲ្យដឹងថា បន្លែក្នុងសហគមន៍ដែលកំពុងប្រមូលផលនេះរួមមាន ការ៉ុត ស្ពៃក្តោប ស្ពៃបូកគោ និងបន្លែផ្សេងៗជាច្រើនទៀត។ បច្ចុប្បន្ន លោកកំពុងមមាញឹកប្រមូលផលបន្លែទាំងនេះ ដើម្បីផ្គត់ផ្គង់ទៅទីផ្សារ ជាពិសេសក្រុមហ៊ុនមាសបៃតង ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងបានចុះកិច្ចព្រមព្រៀងទទួលទិញបន្លែពីសហគមន៍កាលពីពេលកន្លងមក។លោកបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ស្របពេលបុណ្យចូលឆ្នាំចិន ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ លោកបានប្រមូលផលការ៉ុត ស្ពៃក្តោប និងស្ពៃបូកគោ ស្ទើរតែអស់ពីចម្ការ ដើម្បីធានាការផ្គត់ផ្គង់ឲ្យបានទាន់ពេលវេលា។

ទោះជាមានសន្ទុះនៃការគាំទ្រ កសិកររូបនេះនៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យជួយគាំទ្របន្លែក្នុងស្រុក ដោយអះអាងថា ដំណាំរបស់ខ្លួនមិនប្រើប្រាស់សារធាតុគីមី មិនប៉ះពាល់ដល់សុខភាព មានតម្លៃសមរម្យ និងអាចជួយលើកស្ទួយជីវភាពប្រជាសហគមន៍ឲ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ លោក វណ្ណ ថុន ដែលជាសមាជិកក្នុងសហគមន៍សាមគ្គីមនោរម្យ ក្រុងសែនមនោរម្យ ក៏បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ លោកកំពុងមមាញឹកពន្លឿនការប្រមូលផលបន្លែចំនួន ៣ មុខ រួមមាន ការ៉ុត ស្ពៃក្តោប និងស្ពៃបូកគោ ដែលដាំលើផ្ទៃដីសរុប ២ ហិកតា។ លោកបានថ្លែងថា៖ «ការប្រមូលផលនេះត្រូវធ្វើឲ្យទាន់ពេលវេលា ព្រោះទីផ្សារបច្ចុប្បន្នកំពុងមានតម្រូវការខ្ពស់»។


បើតាមកសិករខាងលើ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៦មក ទាំងអតិថិជនលក់បន្តនៅផ្សារសែនមនោរម្យ និងក្រុមហ៊ុនដែលបានចុះកិច្ចព្រមព្រៀងជាមួយសហគមន៍នៅរាជធានីភ្នំពេញ បានជំរុញឲ្យកសិករទាំងអស់ក្នុងសហគមន៍ ប្រមូលផលបន្លែដែលគ្រប់អាយុឲ្យបានឆាប់រហ័ស ដើម្បីបំពេញតម្រូវការអតិថិជនផងដែរ៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


