Connect with us

ព័ត៌មានជាតិ

ថវិកា៦៦​លាន​រៀល ត្រូវបាន​ប្រគល់ជូន​គ្រួសារ​មន្ត្រីនគរបាល​ទ​ទួល​មរណៈចំនួន៤​នាក់​

បានផុស

នៅ

ថវិកា​ចំនួន៦៦,៧៣៧,៥០០​រៀល (​ហុកសិប​ប្រាំមួយ​លាន ប្រាំពីរ​យ​សាមសិប​ប្រាំ​ពីរពាន់ ប្រាំ​រយ​រៀល​គត់​) ត្រូវបាន​ប្រគល់ជូន​គ្រួសារ​មន្ត្រីនគរបាល​ទ​ទួល​មរណៈចំនួន៤​នាក់​។

ពិធី​នេះ​ធ្វើ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោម​អធិប​តីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ស្នងការរង​ផែន​ការងារ​ធនធានមនុស្ស លោក​-​លោកស្រី​នាយក​,​នាយរង​ការិយា​ល័យ​បុគ្គលិក និង​គ្រួសារ​មន្ត្រីនគរបាល​ទ​ទួល​មរណភាព ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡឹ​ក សុខា ស្នងការរង​ផែន​ការងារ​ធនធានមនុស្សបានធ្វើ​សេចក្តីរាយការណ៍​ថា ថវិកា​ចំនួន ៦៦,៧៣៧,៥០០​រៀល (​ហុកសិប​ប្រាំមួយ​លាន ប្រាំពីរ​យ​សាមសិប​ប្រាំ​ពីរពាន់ ប្រាំ​រយ​រៀល​គត់​) គឺ​ត្រូវបាន​ប្រគល់ជូន​គ្រួសារ​មន្ត្រីនគរបាល​មរណភាព​ចំនួន៤នាក់ ដែល​មកពី​តាម​អធិការដ្ឋាន​នគរបាល​ក្រុង​,​ស្រុក​។​

ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បាន​ថ្លែងថា ដោយបាន​ការយកចិត្ត​ទុកដាក់​គិតគូរ​អំពី​សុខទុក្ខ​របស់ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កងកម្លាំង​នគរបាល​ទាំងអស់​នៅពេល​ចូលនិវត្តន៍ ឬ​មរណៈ ត្រូវ​បានទទួល​ប្រាក់ឧបត្ថម្ភ​គោលនយោបាយ​ដូចៗ​គ្នា ៕​

អត្ថបទ ៖ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម