ព័ត៌មានជាតិ
លុបចោលពិធីហែអ្នកតាឆ្នាំនេះ ខ្លាចឆ្លងមនុស្សរាប់ពាន់នាក់
ពិធីហែអ្នកតា ដែលតែងតែរៀបចំជារៀងរាល់ឆ្នាំ ត្រូវបានប្រកាសលុបចោលដោយសារការរាលដាលនៃជំងឺកូវីដ។
លោក មាស ម៉េតភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញប្រាប់កម្ពុជានៅរសៀលនេះថា ដោយសារស្ថានភាពជំងឺកូវិដកំពុងរាតត្បាត អាជ្ញាធររាជធានីមិនអនុញ្ញាតិឲ្យមានការជួបជុំ រួមទាំងពិធីសាសនាដែលមានមនុស្សច្រើនចូលរួម។

លោកថា អនុវត្តតាមបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ព្រោះខ្លាចឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលកំពុងឆ្លងរាលដាលដល់សហគមន៍។
អ្នកនាំពាក្យបន្តថា សមាគមអាចរៀបចំនៅនឹងកន្លែងដែលកម្រិតមនុស្សចូលរួមតិចតួច ហើយត្រូវអនុវត្តវិធានសុខាភិបាល។ បើមានការដង្ហែមានការជួបជុំទ្រង់ទ្រាយដូចរាល់ឆ្នាំនោះ ច្បាស់ជាមានហានិភ័យ បង្កការឆ្លងរាលដាលជាក់ជាមិនខាន។
ចុចអាន៖ រោងអ្នកតាចិនទាំងអស់ នឹងត្រូវរុះរើចេញមិនឲ្យលើសថ្ងៃទី២៦ខែកុម្ភៈ
ឆ្លើយតបបញ្ហានេះអាជ្ញាធរមូលដ្ឋាន ក៏បានចាត់វិធានការនិងជូនដំណឹងលើការផ្អាកពិធីហែអ្នកតា។ នេះបើតាមលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានប្រាប់កម្ពុជាថ្មី។
លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានប្រាប់កម្ពុជាថ្មីថា អាជ្ញាធរសង្កាត់បានឲ្យសមាគមរុះរើរោងអ្នកតាធំជាងគេនៅខណ្ឌច្បារអំពៅ ដែលស្ថិតមុខរោងកុនច្បារអំពៅ មិនឲ្យហួសថ្ងៃទី២៦ ខែកុម្ភៈ នោះឡើយ។
លោកបន្តថា តាមទំនៀមទម្លាប់ គឺយប់ថ្ងៃទី២៦ខែកុម្ភៈនេះ ជាថ្ងៃដែលបងប្អូនជនជាតិខ្មែរចិនជួបជុំគ្នា ដើម្បីដាក់ដេញថ្លៃផ្លែឈើយកហុងស៊ុយ។ ប៉ុន្តែត្រូវបានផ្អាកមិនអនុញ្ញាតឲ្យជួបជុំ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩ ព្រោះមិនដឹងថា មានអ្នកណាខ្លះមានវិជ្ជមានកូវីដ១៩នោះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


