ព័ត៌មានជាតិ
លោក ហេង សួរ៖ ភាពជោគជ័យនៃកិច្ចគាំពារពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីភាគីប្រទេសទទួល និងប្រទេសបញ្ជូន
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងរំលឹកថា ភាពជោគជ័យលើកិច្ចគាំពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងសស្រាក់សស្រាំ និងជិតស្និទ្ធបំផុតពីភាគីប្រទេសបញ្ជូន និងប្រទេសទទួល ដែលក្នុងនោះក៏មានដែរវិស័យឯកជនដែលទទួលសិទ្ធិជ្រើសរើស និងបញ្ជូនពលករដែលជាភាគីប្រតិបត្តិផ្ទាល់ជាមួយពលករ។

ថ្លែងយ៉ាងដូចនេះ គឺធ្វើឡើងនៅពេលដែលលោកអញ្ជើញចូលរួមបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ និងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង “ការធានាឱ្យបានការងារសមរម្យ និងការកាត់បន្ថយភាពងាយរងគ្រោះសម្រាប់ស្ត្រី និងកុមារក្នុងបរិបទទេសន្តប្រវេសន៍ការងារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍” ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល តំណាងសហគមន៍អឺរ៉ុប និងបណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត។
លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា កម្ពុជាដែលជាប្រទេសឈានមុខគេលើកិច្ចគាំពារសិទ្ធិពលករដែលបានចងភ្ជាប់ដោយច្បាប់បានធ្វើការយ៉ាងយកចិត្តទុកដាក់ចំពោះពលកររបស់ខ្លួនដែលត្រូវបានបញ្ជូនទៅធ្វើការនៅបរទេស ប៉ុន្តែដើម្បីឱ្យពលករត្រូវបានការគាំពារសិទ្ធិយ៉ាងពេញលេញ ត្រូវការកិច្ចគាំពារពីប្រទេសទទួលដែលពលករស្នាក់នៅ និងភាគីឯកជននៃប្រទេសទទួលផងដែរព្រោះជាអ្នកគ្រប់គ្រង និងធ្វើការផ្ទាល់ជាមួយពលករ។

ត្រង់ចំណុចនេះ លោកក៏បានអំពាវនាវ និងជំរុញឱ្យភាគីពាក់ព័ន្ធរួមទាំងដៃគូអន្តរជាតិបង្កើនការផ្សព្វផ្សាយដល់សារធារណជនឱ្យបានយល់ថា បញ្ហាពលករទេសន្តរប្រវេសន៍ គឺជាការទទួលខុសត្រូវរួមគ្នារវាងភាគីប្រទេសបញ្ជូន និងប្រទេសទទួលដោយបូកបន្ថែមនូវភាគីឯកជននៃប្រទេសទាំងពីរដែលមិនគួរតែជាបន្ទុករបស់ប្រទេសបញ្ជូន ឬភាគីណាមួយនោះឡើយ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានបន្ថែមថា ភាពជោគជ័យនៃពលករទេសសន្តរប្រវេសន៍ ត្រូវការគ្រប់ភាគីសប្បាយចិត្ត និងទទួលយក ពោលគឺ ប្រទេសបញ្ជូនរីករាយព្រោះផ្តល់ជម្រើសការងារជូនប្រជាជនខ្លួនឯង, ប្រទេសទទួលក៏មានកម្លាំងពលករដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច, ក្រុមហ៊ុនបញ្ជូន និងទទួលក៏រីករាយចំពោះប្រតិបត្តិការរបស់ខ្លួន ហើយពលករ និងក្រុមគ្រួសារ ក៏រីករាយជាមួយចំណូល និងទទួលបានកិច្ចគាំពារដោយសុវត្ថិភាព គ្មានការើសអើស និងគ្មានបញ្ហាប្រឈមណាមួយក្នុងប្រទេសទទួល៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


