Connect with us

ព័ត៌មានជាតិ

កម្ពុជា ប្រកាសជាថ្មីថា មិនបង្កើតទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ឡើយ​

បានផុស

នៅ

ជាថ្មីម្ដងទៀត នៅល្ងាចថ្ងៃទី២១ ខែឧសភា នេះ កម្ពុជា បានប្រកាសថា នឹងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់ឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។  អ្នកនាំពាក្យក្រសួងការបរទេស បានចេញសេចក្ដីថ្លែងការណ៍បែបនេះ គឺឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ស្តីពីការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ ជាក់ស្ដែងគឺក្រោយប្រធានាធិបតីតៃវ៉ាន់ថ្មី បានស្បថឡើងកាន់តំណែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យបានសរសេរក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា “ជំហរកម្ពុជាចំពោះបញ្ហាតៃវ៉ាន់ គឺមានសង្គតិភាព។ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ គោលនយោបាយចិនមួយ ដោយទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាល ស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ ចេញពីទឹកដីរបស់ចិន

ក្នុងន័យនេះ កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ គាំទ្រយ៉ាងមុតមាំ រាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ។

នេះមិនមែនជាលើកទីមួយឡើយ ដែលកម្ពុជាប្រកាសគាំទ្រនយោបាយចិនតែមួយ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ពោលគឺ ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតរបស់ចិន លោក វ៉ាង យី មកកាន់កម្ពុជា កាលពីចុងខែមេសា សម្ដេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសប្រាប់រដ្ឋមន្ត្រីការទូតចិនថា​ កម្ពុជា គាំទ្រនយោបាយចិនតែមួយ។ ហើយនៅមុនខែមេសា កម្ពុជា ក៏ធ្លាប់ប្រកាសគាំទ្រដូច្នេះម្ដងរួចមកហើយ គឺកាលពីពាក់កណ្ដាលខែមករា កាលណោះគឺក្នុងពេលដែលកោះតៃវ៉ាន់មានព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។ ដូចគ្នាដែរ កាលពីឆ្នាំ២០២៣ សម្ដេចធិបតី ក៏បានប្រកាសប្រាប់នៅចំពោះមុខប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដូចគ្នា។

ទំនាក់ទំនងរវាងកម្ពុជា និងចិន បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ មិនតិចជាងពីរសហស្សវត្សរ៍នោះទេ គិតចាប់ពីដំណើរទស្សនកិច្ចរបស់រាជទូតចិន មកកម្ពុជាលើកដំបូងក្នុងសម័យហ្វូណន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤៧ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៤២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម