Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៥ ក្នុងខេត្តស្វាយរៀង

បានផុស

នៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៥ ដែលជាអំណោយរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចំនួន៥ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពឯកឧត្ដមឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ នាថ្ងៃព្រហស្បត្តិ៍នេះ  រួមមាននៅក្នុងខេត្តស្វាយរៀងមាន ប៉ុស្តិ៍រដ្ឋបាល ធ្លក, ប៉ុស្តិ៍រដ្ឋបាល ឈើទាល, ប៉ុស្តិ៍រដ្ឋបាល គ្រួស, ប៉ុស្តិ៍រដ្ឋបាល ព្រះពន្លា និងប៉ុស្តិ៍រដ្ឋបាល ថ្នាធ្នង់។ ដែលពិធីដាក់សម្ពោធឲ្យប្រើប្រាស់រួមគ្នាបានប្រារព្ធឡើងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំធ្លក ស្រុកស្វាយជ្រំ ។

ក្នុងឱកាសនោះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានចាត់ទុក អគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ទាំង៥នេះ គឺជាចំណងដៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក និងលោកជំទាវ ផ្ដល់ជូនឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការ ចាំបាច់នៃការប្រើប្រាស់ជាក់ស្ដែងគាំទ្រដល់ការបម្រើការងាររបស់កងកម្លាំង នៅមូលដ្ឋាន ឲ្យកាន់តែខិតខំប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានកាន់ តែល្អប្រសើរ និងជាការរួមចំណែកដ៏ធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និង គុណភាព នៃការផ្ដល់សេវាសាធារណៈ និងសេវាសន្តិសុខ ដែលជាមុំដ៏សំខាន់មួយមានកំណត់នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា។

លោក ប៉េង ពោធិ៍សា បានថ្លែងនូវការអរគុណយ៉ាង ជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃរបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ដែលបានចូលរួមជាថវិកាសរុបប្រមាណជា ៧៥.០០០ដុល្លារ សម្រាប់គាំទ្រដល់ដំណើរការសាងសង់ ដើម្បីនាំឲ្យសម្រេចបាននូវសមិទ្ធផល ជាអគារធ្វើការថ្មី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៥ និងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការរួមគ្នានាពេលនេះ ដែលជាការចូលរួមចំណែកជាមួយអាជ្ញាធរ និងគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ស្រុក ក៏ដូចជាស្នងការដ្ឋាននគរបាលខេត្ត ក្នុងការគាំទ្រដល់ការបំពេញការងាររក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ សង្គមនៅមូលដ្ឋាន ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិបានផ្តាំផ្ញេីដល់អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានត្រូវបន្តបង្ក្រាបបញ្ហាបទល្មេីសគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ និងល្បែងស៉ីសងជាដេីម ក្នុងនោះត្រូវត្រៀមជាប់ជានិច្ចនូវវិធានអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។ ទន្ទឹមនេះ កងកម្លាំងទាំងអស់ត្រូវតែមានការបេជ្ញាចិត្តខ្ពស់បំផុត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវ ការថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើ។

ឯកឧត្តម ឌី វិជ្ជា បានដាក់ក្ដីសង្ឃឹមថា អគារធ្វើការថ្មីនេះ ក៏នឹងផ្ដល់នូវកម្លាំងជំរុញទឹកចិត្តដល់កងកម្លាំងនគរបាលមូលដ្ឋាននៃខេត្តស្វាយរៀង នឹងបន្តកសាងបាននូវស្នាដៃថ្មីៗ ល្អៗថែមទៀតក្នុងបុព្វហេតុ នៃការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រូវខិតខំថែរក្សាសមិទ្ធផល ដើម្បីធានាឲ្យការប្រើប្រាស់បានគង់វង្សយូរអង្វែង។

ក្នុងឱកាសចូលរួមដាក់សម្ពោធឱ្យប្រើប្រាស់អគារប៉ុស្តិ៍រដ្ឋបាលទាំង៥ នាព្រឹកនេះ ឯកឧត្តម ឌី វិជ្ជា បាននាំយកអំណោយជាសម្ភារៈឧបត្ថម្ភដល់ប៉ុស្តិ៍នគរបាលទាំង០៥ ក្នុង០១ប៉ុស្តិ៍ទទួលបានកុំព្យូទ័រលើតុ០១គ្រឿង និងម៉ាស៊ីនព្រីនធ័រ០១គ្រឿង៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៣៥ នាទី មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៤ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

ព័ត៌មានជាតិ៤ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

Sokha Hotels

ព័ត៌មានពេញនិយម