ព័ត៌មានជាតិ
លោក មាស កុសល ៖ កូនកសិករមកពីខេត្តកំពត រៀនសូត្រទាំងត្រដាបត្រដួសនៅភ្នំពេញ ក្លាយជាវិស្វករអគ្គិសនីដ៏ជំនាញដែលទីផ្សារកំពុងត្រូវប៉ាន់
លោក មាស កុសល ពីកូនកសិករមកពីខេត្តកំពត រៀនសូត្រទាំងត្រដាបត្រដួស នៅរាជធានីភ្នំពេញ បានក្លាយជាវិស្វករអគ្គិសនីដ៏ជំនាញដែលទីផ្សារកំពុងត្រូវប៉ាន់ ក្រោយពីបានបញ្ចប់ជំនាញបច្ចេកទេសអគ្គិសនី នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។

លោក កុសល ដែលធ្លាប់ដើររកត្រីសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ អំឡុងសិក្សារៀនសូត្រ ដោយសារតែគ្រួសារក្រីក្រគ្មានលទ្ធភាពនោះ បច្ចុប្បន្ន បានក្លាយជាវិស្វករអគ្គិសនី នៅក្រុមហ៊ុន Meng Brother ដោយទទួលបានប្រាក់បៀវត្សរ៍ខ្ពស់គួរសម។
លោកគូសបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យលោកជ្រើសរើសជំនាញអគ្គិសនី គឺដោយសារតែលោកមានចិត្តស្រលាញ់ និងមើលឃើញពីឱកាស នៃមុខជំនាញមួយនេះ។ លោកសង្កត់ធ្ងន់ថា ជំនាញនេះ មិនត្រឹមជាជំនាញដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ និងទទួលបានប្រាក់ចំណូលសមរម្យ ប៉ុណ្ណោះទេ ថែមទាំងទទួលបានឱកាសច្រើនថែមទៀតផង។ បន្ថែមលើនេះ លោក កុសល ក៏បានអំពាវនាវឲ្យយុវជនដទៃចាប់យកឱកាសក្នុងការជ្រើសរើសមុខជំនាញណាមួយដែលខ្លួនស្រលាញ់ពេញចិត្ត៕




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


