ព័ត៌មានជាតិ
អង្គការAHFប្រារព្ធទិវាសុខភាពពេលមករដូវដើម្បីឱ្យសង្គមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតទៅលើស្ត្រីនិងក្មេងស្រី
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រទេសកម្ពុជានៅថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៤ បានប្រារព្ធទិវាសុខភាពពេលមករដូវដើម្បីឱ្យសង្គមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតទៅលើស្ត្រីនិងក្មេងស្រីសំដៅលុបបំបាត់ការម្នាក់ងាយ និងការរើសអើង និងការមិនយកចិត្តទុកដាក់ដែលធ្វើឲ្យរាំងស្ទះដល់ការរីករីកចម្រើនរបស់ក្មេងស្រី។

ថ្លែងក្នុងទិវាសុខភាពពេលមករដូវនិងចែកចាយសំឡីអនាម័យ និងខោទ្រនាប់ដល់សិស្សអនុវិទ្យាល័យ សម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន ចំបក់មាស ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារាជធានី ភ្នំពេញលោកស្រី វេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺ អេដស៍បានឱ្យដឹងថាទិវាសុខភាពពេលមករដូវនេះប្រារព្ធឡើងដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំសុខភាពពេលមករដូវនឹងជួយឱ្យក្មេងស្រីបន្តរៀននៅសាលា កាត់បន្ថយការម៉ាក់ងាយ និងការរើសអើង និងអនុញ្ញាតឱ្យពួកគេរីកចម្រើនលូតលាស់នៅពេលដែលពួកគាត់កំពុងមានរដូវ។

តាមការប៉ាន់ប្រមាណមានប្រជាជន ប្រមាណ ១.៨ ពាន់លាននាក់មករដូវនៅទូទាំងពិភពលោក ប៉ុន្តែ ៥០០លាននាក់នឹងជួបប្រទះនឹងភាពក្រីក្រក្នុងពេលមានរដូវ រួមទាំងកង្វះលទ្ធភាពទទួលបានផលិតផលសុខភាពពេលមករដូវ កន្លែងសុវត្ថិភាព និងអនាម័យ និងការទទួលយកសហគមន៍។ ឧបសគ្គទាំងនេះ រួមជាមួយនឹងការម៉ាក់ងាយ អាចនាំទៅរកលទ្ធផលសុខភាពមិនល្អ ការខកខានការសិក្សា ឬការងារ និងផលប៉ះពាល់អវិជ្ជមានលើសុខភាពផ្លូវចិត្ត។ ទិវាសុខភាពរដូវនេះ សូមបញ្ចប់ភាពក្រីក្រ និងបញ្ចប់ការមាក់ងាយ។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានបន្តថា «ការធ្វើឱ្យប្រសើរឡើងនូវសុខភាពពេលមករដូវចំពោះសិស្សសាលា ក្មេងស្រី អាចនាំឱ្យបានទទួលលទ្ធផលយូរអង្វែងលើការអប់រំ សុខភាព និងសុខុមាលភាពរបស់ស្ត្រីទាំងមូល»។

លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា អង្គការ AHFជាអង្គការធ្វើការលើជំងឺអេដស៍ពិភពលោកដ៏ធំបំផុត។ បច្ចុប្បន្នអង្គការនេះបានផ្តល់សេវាថែទាំវេជ្ជសាស្ត្រឬសេវាកម្មដល់អតិថិជនជាង១.៧ លាននាក់នៅក្នុង៤៥ប្រទេសទូទាំងពិភពលោកដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន/ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុប។

លោក ហែម ស៊ីណាត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថាប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៅគ្រប់ អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពសុខភាពក្មេងស្រី លើគ្រប់រូបភាព សង្គមនយោបាយ ឱកាស និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡាដែលមានក្រសួងកិច្ចការនារីជាសេនាធិការ ដ៏រឹងមាំ។

លោកប្រធានមន្ទីរបានបន្តថា ជាមួយគ្នានេះដែរក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការដឹកនាំ គ្រប់គ្រង និង សម្របសម្រួល ជំរុញឱ្យមាន ការចូលរួមគ្រប់អ្នកពាក់ព័ន្ធ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដែលរួមមាន គណៈកម្មាធិការ សុខ ភាព ស្ថាប័ន ខេត្ត ស្រុក ខណ្ឌ និងឃុំ សង្កាត់ ទូទាំងប្រទេស រួមជាមួយដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ សង្គម ស៊ីវិល ដើម្បីពង្រឹងសុខភាព ស្ត្រី និងក្មេងស្រី។

លោកប្រធានមន្ទីរបានក្រើនរំលឹកដល់គណៈនាយក លោកគ្រូអ្នកគ្រូបន្តការចូលរួមអប់រំចំណេះដឹងពីការមករដូវនេះដល់សិស្សានុសិស្សពិសេសសិស្សស្រីដើម្បីឱ្យពួកគេបានត្រៀមលក្ខណៈគ្រប់គ្រាន់នៅពេលដែលពួកគេមករដូវ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


