ព័ត៌មានជាតិ
ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ដំណើរការល្អ ពុំមានហិង្សា
ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ ២០២៤ នេះ ក្នុងបរិវេនសាលាគរុកោសល្យខេត្តបន្ទាយមានជ័យ ស្ថិត ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានអង្គបោះឆ្នោតសរុបចំនួន៥៩ រូបជាសមាជិក ក្រុមប្រឹក្សាសង្កាត់ បានមកតម្រង់ជួរត្រៀមចូលបោះឆ្នោត ក្នុងការិយាល័យបោះឆ្នោតលេខកូតការិយាល័យបោះឆ្នោត ០០០៦ ក្នុងក្រុងសិរីសោភ័ណ ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣ល្ងាច បិតការិយាល័យបោះឆ្នោត។

ក្នុងនោះ មានសន្តិសុខយាមកាមគ្រប់ច្រកល្ហក និងវត្តមាន លោក អ៊ុំ រាត្រី អភិបាលខេត្ត លោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ចូលរួមពិនិត្យ និងធ្វើការសង្កេតផងដែរ។

លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការឆ្នោតខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ការបោះឆ្នោតថ្ងៃនេះវាមានសារៈសំខាន់ណាស់ ដែលមានអង្គបោះឆ្នោតចូលរួមបោះទាំង ៥៣៣ នាក់ មកពី ៥គណៈបក្ស ពុំមានអវត្តមាន ១នាក់ណាឡើយ។ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុង ស្រុក នេះ សម្រាប់ខេត្តបន្ទាយមានជ័យមាន កម្លាំងមានសមត្ថកិច្ច ចូលរួមការពារសន្តិសុខ ក្នុងការបោះឆ្នោត ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឱ្យប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អ ផងដែរ។

លោក យ៉ង់ សក្តិ បានឱ្យដឹងថា ក្នុងខេត្តបន្ទាយមានជ័យ មានគណបក្សចំនួន៥ បានចុះឈ្មោះបោះឆ្នោត ១. គណបក្សប្រជាជនកម្ពុជា ២. គណបក្សឆន្ទ:ខ្មែរ ៣. គណបក្សហ្វ៊ុនស៊ីនប៉ិច ៤. គណបក្សខ្មែររួបរួមជាតិ និង ៥. កម្លាំងជាតិ ចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅតាមការិយាល័យបោះឆ្នោត ទាំង៩ ក្រុង ស្រុក រៀងៗខ្លួន។

រីឯសមាសភាពអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សរុប ៥៣៣ នាក់ ក្នុងនោះមាន ១ជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ៤២៣នាក់ ចំនួនអង្គបោះឆ្នោតចំនួន ៥៣៣ អាសនៈ ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ដែល គណបក្សត្រូវបោះឆ្នោតដណ្តើមយកថ្នាក់ខេត្តមាន ២៥ អាសនៈ ថ្នាក់ ស្រុក ក្រុងចំនួន ១៦៩ អាសនៈ ក្នុងនោះស្រុកមង្គលបូរីចំនួន ២១ អាសនៈ ភ្នំស្រុក ១៧ ស្រុកព្រះនេត្រព្រះ ២១ ស្រុកអូរជ្រៅ ១៧ ក្រុងប៉ោយប៉ែត ១៩ ក្រុងសិរីសោភ័ណ ១៩ ស្រុកថ្មពួក ១៩ ស្រុកស្វាចេក ១៩ និងស្រុកម៉ាឡៃ ១៧។

លោក យ៉ង់ សក្តិ បានបញ្ជាក់ឱ្យដឹងបន្តទៀតថា គិតចាប់តាំងពីឆ្នាំ២០០៩ មកដល់ឆ្នាំ២០២៤ នេះ ប្រទេសកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌចំនួន ៣ អាណត្តិរួចមកហើយ ដោយធ្វើឡើងជារៀងរាល់ ៥ ឆ្នាំម្ដង ដែលមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ចូលរួមបោះ៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១១ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី