ព័ត៌មានជាតិ
កំពង់ផែសេះសខេត្តកែប សម្រេចការសាងសង់ ៩០ភាគរយ មានសមត្ថភាពផ្ទុកទំនិញបានដល់ ៨ពាន់តោន
នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោក កូវ គឹមហាក់ តំណាងឱ្យក្រុមហ៊ុន ដែលបានសាងសង់កំពង់ផែសេះសដឹកជញ្ជូនទំនិញកម្រិតធន់ធ្ងន់របស់ខេត្តកែបជាប្រវត្តិសាស្រ្ត ដែលមានសមត្ថភាពក្នុងការដឹកជញ្ជូនទំនិញបានពី ៥ពាន់តោនដល់៨ពាន់តោនបានទៀតផង។

ចាប់តាំងពីដំណើរការសាងសង់រហូតមកទល់ពេលនេះ ចំណតជលយានសេះស ឬ កំពង់ផែសេះស សម្រេចការសាងសង់របស់ខ្លួនក្នុងរង្វង់ប្រមាណ ៩០% ហើយគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
លោក កូវ គឹមហាក់ តំណាងក្រុមហ៊ុនបានឲ្យដឹងទៀតថា យើងបានអនុវត្តគម្រោងសាងសង់កំពង់ផែសស នេះអស់រយៈពេល២ឆ្នាំមកហើយ ក្នុងនោះសម្រេចបានលទ្ធផលនៅក្នុងរង្វង់ប្រមាណ ៩០% ហើយដែរ។ ក្នុងនោះយើងសម្រេចបាន ក្នុងការចាក់ដី និងឈូសឆាយបំពេញទីលានកំពង់ផែ សាងសង់ផែប៉េតុង ដោយបានចាក់គ្រឹះ រៀបជញ្ជាំងទប់ដី និងធ្នឹមប្រវែង ការចាក់ប៉េតុងលើទីលានផែ និងជួសជុលផ្លូវសម្រាប់ចូលកំពង់ផែ មានប្រវែង ២.០០០ម៉ែត្រ ជាមួយការសាងសង់ទីស្នាក់ការកំពង់ផែ ជាមួយគ្រឿងសង្ហារឹមមួយចំនួនហើយដែរ។

លោក កូវ គឹមហាក់ តំណាងឱ្យក្រុមហ៊ុនបានបញ្ជាក់ឱ្យដឹងថា នៅពេលក្រុមហ៊ុនសាងសង់រួច កំពង់ផែមួយនេះមានសមត្ថភាព ក្នុ្ងងការផ្ទុកទំនិញចាប់ពី ៥ពាន់តោន ទៅ ៨ពាន់តោន ដោយសារទីតាំងដែលយើងកំពុងសាងសង់ជាប្រភេទដីល្បាប់ (ដីខ្មៅ) ពិតណាស់វាមិនអាចដំណើរការបានទេ ប្រសិនបើយើងមិនធ្វើកាយដីស្អុយទាំងនោះចេញ ហើយជំនួសមកវិញដោយដីដែលមានគុណភាព អាចទ្រទ្រង់ទម្ងន់ដ៏ធ្ងន់នេះបាន។ លោកបន្ថែមថា ក្រៅពីនោះទៀតនៅមានហេដ្ឋារចនាសម្ព័ន្ធនានាក៏ធ្វើឡើងស្របតាមគុនភាពខ្ពស់ទើបយើងអាចធានាដែលកំពង់ផែមួយនេះ អាចមានសមត្ថភាពផ្ទុកទំនិញដល់កម្រិតធ្ងន់ទាំងនោះបាន។

គួរបញ្ជាក់ថា គម្រោងសាងសង់ចំណតជលយានសេះសនេះ ជាប្រភេទគម្រោងវិនិយោគ BOT ដោយទទួលបានការគាំទ្រពីរដ្ឋបាលខេត្ត ជាគម្រោងវិនិយោគចំណតជលយាន កំពង់ផែសេះស ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប និងស្របតាមស្មារតីលិខិត របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅលើផ្ទៃដីដែលមានទំហំ ៣០.០០០ម៉ែត្រការ៉េ។

គម្រោងនេះ ត្រូវបានសិក្សាច្បាស់លាស់ ព្រមជាមួយនូវកិច្ចសន្យាការពារបរិស្ថានដោយក្រុមហ៊ុនសាងសង់ និងមានការឯកភាពដោយក្រសួងបរិស្ថានផងដែរ។ គម្រោងនេះក៏ត្រូវបានសាងសង់ឡើងស្របតាមលិខិតអនុញ្ញាត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
កំពង់ផែដឹកទំនិញធន់ធ្ងន់មួយនេះ នឹងរំពឹងថា ពិតជាល្អណាស់សម្រាប់រកចំណូល ដែលអាចឈានទៅពង្រីកសេដ្ឋកិច្ចជាតិ និងខេត្ត ផ្តល់ឱកាសការងារដល់ពលរដ្ឋ និងជះផលជាវិជ្ជមានរបស់ប្រជានេសាទ និងសហគមន៍ផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


