Connect with us

ព័ត៌មានជាតិ

មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស ជូនប្តី ឬ ប្រពន្ធ និងកូន ដោយមិនបង់ថ្លៃសេវា

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​បាន​អះអាងថា ​មន្ត្រីរាជការ អាចធ្វើ​ការស្នើសុំ​ធ្វើ​ប័ណ្ណ ប​.​ស​.​ស​. ជូន​ប្តី ឬ ប្រពន្ធ និង​កូន ក្នុងបន្ទុក​គ្រួសារ​មន្ត្រី​រាជការ ដោយ​មិន​បង់ថ្លៃ​សេវា​អ្វី​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប​.​ស​.​ស បានបញ្ជាក់​ទៀតថា ​លើសពីនេះ​ទៀត​អ្នក​នៅក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ដូចជា​ប្តី ឬ​ប្រពន្ធ និង​កូន ក៏​អាច​ស្នើសុំ​ធ្វើ​ប័ណ្ណសមាជិក ប​.​ស​.​ស​. បានដែរ តែ​ត្រូវ​ចំណាយ​ត្រឹមតែ ១៥ ៦០០ រៀល​ប៉ុណ្ណោះ ក្នុង​ ១ ​ខែ នោះ​នឹង​ទទួលបាន​ការថែទាំ​សុខភាព​ពេញ ២៤ ​ម៉ោង លើ​ ២៤​ ម៉ោង នៅ​គ្រប់​មន្ទីរពេទ្យ ដែលជា​ដៃគូ ប​.​ស​.​ស​. ទូទាំងប្រទេស រួមទាំង​ប្រាក់ឧបត្ថម្ភ​ផងដែរ។

ប​.​ស​.​ស បាន​បន្ថែមទៀតថា​ ដើម្បី​អាច​ស្នើសុំ​ធ្វើ​ប័ណ្ណសមាជិក ប​.​ស​.​ស​. ត្រូវអនុវត្ត​តាម​លក្ខខណ្ឌ​ដូចខាងក្រោម​ចំពោះ សហព័ទ្ធ (​ប្តី ឬ​ប្រពន្ធ ​ត្រូវមានសេចក្តីចម្លង​សំបុត្រអាពាហ៍ពិពាហ៍ ឬ​សេចក្តី​ចម្លង​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ​។

ចំណែក​កូន​ក្នុងបន្ទុក ​ត្រូវមាន​សេចក្តីចម្លង​សំបុត្រកំណើត ឬ​សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​កំណើត​ និង​/​ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម