ព័ត៌មានជាតិ
ក្រសួងអប់រំ ពង្រឹងសមត្ថភាពមន្រ្តីទទួលបន្ទុកការងារយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ
ក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាថ្នាក់តំបន់ ស្តីពី ការរៀបចំ និងគ្រប់គ្រងគម្រោងយុវជនស្ម័គ្រចិត្ត ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់សិក្ខាកាមជាមន្រ្តីអប់រំទទួលបន្ទុកការងារយុវជន និងយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ។ នេះបើតាមការផ្ដល់ព័ត៌មានពីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ។

លោក សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុង ពិធី បិទសិក្ខាសាលាថ្នាក់តំបន់ “ស្តីពី ការរៀបចំ និងគ្រប់គ្រងគម្រោងដល់យុវជនស្ម័គ្រចិត្ត” ដោយមានការអញ្ជើញចូលរួមពី លោកស្រី គីម ម៉េនសារ៉េ នាយកប្រចាំប្រទេស ភ្នាក់ងារភីសខ័រ (Peace Corps) សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា។

ជាមួយគ្នានេះ ក៏មានវត្តមានថ្នាក់ដឹកនាំទទួលបន្ទុកការងារយុវជន យុវជនស្ម័គ្រចិត្ត និងតំណាងយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ដែលអញ្ជើញមកពីខេត្តចំនួន១០ រួមមាន៖ ខេត្តតាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ស្វាយរៀង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

សិក្ខាសាលានេះរៀបចំឡើងដោយ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ ភ្នាក់ងារភីខ័រសហរដ្ឋអាមេរិក មានរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់សិក្ខាកាមជាមន្រ្តីអប់រំទទួលបន្ទុកការងារយុវជន និងយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ អំពីរបៀប នៃការតាក់តែងគម្រោងឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ និងវិធីសាស្រ្តក្នុងការកៀរគរធនធានសម្រាប់យកមកអនុវត្តគម្រោងនៅតាមសហគមន៍ឱ្យកាន់តែល្អប្រសើរ ជាពិសេសការជួយជំរុញទឹកចិត្តយុវជនស្ម័គ្រចិត្តកម្ពុជា ដែលនឹងទៅធើ្វការងារស្ម័គ្រចិត្តនៅតាមសហគមន៍ទូទាំងព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលាបណ្តុះបណ្តាលនេះ ក៏បានផ្តល់នូវបំណិនថ្មី និងល្អៗបន្ថែមជាច្រើន ដើម្បីជាទុនដល់យុវជនយកទៅបំពេញនូវចំណុចខ្វះខាតរបស់ខ្លួន ក្នុងការចុះអនុវត្តកម្មវិធីការស្ម័គ្រចិត្ត ក៏ដូចជាការហ្វឹកហាត់ខ្លួន ជាពិសេសការវិភាគលើមូលដ្ឋានគ្រឹះច្បាស់លាស់ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាយុវជនគំរូ ដែលជាមូលធនមនុស្សសម្រាប់អភិវឌ្ឍសហគមន៍ និងសង្គមជាតិ៕


-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


