Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ក្រុមហ៊ុន សហគ្រាស ទទួលយកសិស្សរៀនជំនាញឲ្យចូលហាត់ការ និងធ្វើការ ដោយសារជឿជាក់លើកម្មវិធី TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាល

បានផុស

នៅ

ក្រុមហ៊ុន សហគ្រាស ទទួលយកសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ចូលហាត់ការ និងធ្វើការងារ ពីព្រោះវិស័យឯកជនទាំងនោះមានភាពជឿទុកចិត្តមកលើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧មួយនេះ។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បញ្ជាក់បន្ថែមថា កិច្ចសហការជាមួយបណ្តាក្រុមហ៊ុន សហគ្រាស គឺជាកិច្ចការអាទិភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​​ និងបច្ចេកទេសក្នុងការជួយជ្រោមជ្រែងសិស្សដែលរៀនជំនាញអាចចុះហាត់​ការ និងចាប់យកឱកាសការងារពេញសិទ្ធិនៅបណ្តាក្រុមហ៊ុន សហគ្រាសទាំងនោះ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាជំនាញរយៈពេល៤ខែ។

លោកបានលើកឡើងថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសត្រូវបានដាក់ឱ្យអនុវត្តកន្លងមក ក្រសួងការងារបានចុះអនុស្សារណៈយោគយល់ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ ដើម្បីសហការក្នុងការបញ្ជូនសិស្សដែលសិក្សាជំនាញវិជ្ជាជីវៈចុះហាត់ការនៅបណ្តាក្រុមហ៊ុនសហគ្រាសនានាជាពិសេសឱកាសក្នុងការក្លាយជាបុគ្គលិកពេញសិទ្ធិ។ ការដែលវិស័យឯកជនផ្តល់ឱកាសចុះហាត់ការដល់សិស្សសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ គឺជាការជំនួសឲ្យការអនុវត្តកាតព្វកិច្ចរបស់វិស័យឯកជនស្តីពីការហ្វឺកហ្វឺនកូនជាង ដែលជាការងារអាទិភាពមួយ ដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងអាណត្តិទី៧នេះផងដែរ។

តាមការបញ្ជាក់ពី លោក កត្តា អ៊ន គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៤នេះ សិស្សដែលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅទូទាំងប្រទេសក្នុងជំហានទី១ ស្ទើរតែ១០០ភាគរយបានចេញហាត់ការនៅតាមក្រុមហ៊ុនឯកជន ហើយពួកគេបានប្រឡងតេស្តសមត្ថភាពបញ្ចប់ការសិក្សាជំនាញរៀងៗខ្លួនដោយជោគជ័យគ្រប់ៗគ្នាផងដែរ។ ដោយឡែកក្រុមហ៊ុនឯកជនដែលទទួលសិស្សចុះហាត់ការនោះមានការវាយតម្លៃខ្ពស់លើសមត្ថភាពរបស់សិស្សសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដូចនេះហើយទើបបណ្តាក្រុមហ៊ុន សហគ្រាស ពេញចិត្តក្នុងការទទួលយកសិស្សជំនាញចូលហាត់ការដោយគ្មានការស្ទាក់ស្ទើរ។

លោកបន្ថែមថា សិស្សសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក្នុងជំហានទី១បានធ្វើតេស្តបញ្ជាក់សមត្ថភាពជាប់ជាស្ថាពរ ក្នុងនោះដែរវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេសក៏កំពុងទទួលសិស្សចុះឈ្មោះចូលរៀន និងកំពុងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងជំហានទី២ផងដែរ។ លោកបានអំពាវនាវឱ្យយុវជនដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរួសរាន់ក្នុងការមកស្វែងរកព័ត៌មាន និងធ្វើការចុះឈ្មោះចូលរៀនឱ្យបានឆាប់រហ័ស ដើម្បីមានជំនាញច្បាស់លាស់ មានការងារ និងចំណូលសមរម្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម