ព័ត៌មានជាតិ
កូនដំរីមួយក្បាល បានកើតនៅតំបន់ឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង ស្ថិតក្នុងស្រុកថ្មបាំង
ក្រុមមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន និងបុគ្គលិកអង្គការសម្ព័ន្ធិត្រសត្វព្រៃ បានល្បាតថ្មើរជើងពីស្នាក់ការល្បាតឆាយអារ៉ែង ទៅទីតាំងប្រហែល៤០០ម៉ែត្រ ពីក្រោយស្នាក់ការ បានជួបប្រទះឃើញសុកដំរីទើបតែកើតកូនថ្មីៗចំនួន០១ក្បាល ហើយក៏បានឃើញកូនដំរី និងមេរបស់វា ថែមទាំងបរិវាររបស់វាប្រមាណជា១០ទៅ១៥ក្បាល នៅក្បែរនោះផងដែរ នេះបើតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា។
នៅយប់មុនក្រុមការងារបានទៅដល់មន្ត្រីឧទ្យានុរក្ស និងមន្ត្រីចុះល្បាតបាន ឮសំឡេងដំរីស្រែកស្ទើរតែពេញមួយយប់ នៅខាងក្រោយស្នាក់ការល្បាតឆាយអារ៉ែង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ក្រុមមន្ត្រីឧទ្យានុរក្សបានបន្តតាមដាន និងការពារដើម្បីកុំឱ្យមានការរំខានដល់សត្វដំរី ដែលទើបតែកើតកូនរួច និងការពារកុំឱ្យមានការបង្កគ្រោះថ្នាក់ដល់មន្ត្រី ឬប្រជាពលរដ្ឋ ពីសត្វដំរីដែលការពារកូនរបស់វាផងដែរ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងនាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ថា សុខដំរីនេះបានរកឃើញនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ហើយនៅពេលក្រុមមន្ត្រីឧទ្យានុរក្សទៅដល់ កូនដំរីដែលទើបកើតហើយនោះ កំពុងតែស្ថិតនៅក្បែរកន្លែងនោះ ដោយសារតែវាមិនទាន់អាចធ្វើដំណើរឆ្ងាយបាន ប៉ុន្តែបច្ចុប្បន្ន កូនដំរី និងហ្វូងដំរីទាំងនោះ បានធ្វើដំណើរចូលទៅព្រៃបាត់អស់ហើយ។
បើតាមលោក នេត្រ ភក្ត្រា នេះគឺជាដំណឹងល្អ ដែលកម្ពុជារបស់យើងបានឃើញកូនដំរីព្រៃមួយក្បាលទៀត បានកើតនៅក្នុងឧទ្យានជាតិ ជួរភ្នំក្រវាញកណ្ដាលនេះ ហើយយើងរំពឹងថា អាចនឹងមានកូនដំរីកើតបន្ថែមទៀត នៅក្នុងតំបន់ដែលយើងបានអភិរក្ស និងការពារនេះ៕
ដោយ ៖ កោះកែវ

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


