ព័ត៌មានជាតិ
រមណីយដ្ឋាន “ស្ទឹងរឹម” កំពុងលាក់ខ្លួនក្នុងដងព្រៃ នាស្រុករតនៈមណ្ឌល
តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតស្ថិតក្នុងស្រុករតនៈមណ្ឌល ដែលមានឈ្មោះថា ស្ទឹងរឹម គឺពុំសូវមានអ្នកស្គាល់ និងទៅដល់ទីនោះឡើយ។ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង គឺសំបូរទៅដោយតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រក្នុងនោះមានដូចជា តំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍កសិឧស្សាហកម្ម តំបន់អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សេងៗជាច្រើនទៀត។

ស្ទឹងរឹម គឺជាតំបន់ទេសចរណ៍ធម្មជាតិដែលមានទឹកហូរតិចៗនៅរដូវប្រាំង និងទឹកហូរខ្លាំងបង្គួរនៅរដូវវស្សា ដោយមានធម្មជាតិពណ៌បៃតងស្រស់ខ្ចីអមសងខាងដងស្ទឹង ដែលស្ទឹងនេះទឹកថ្លាដូចកញ្ចក់ឆ្លុះដល់បាតស្ទឹង មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យយើងចាប់អារម្មណ៍គឺមានស្ពានឈើមួយខ្សែសម្រាប់ឆ្លងស្ទឹងរឹមនេះ បានបង្កើតនូវបរិយាកាសយ៉ាងល្អប្រសើរ ដោយគ្រាន់តែស្ទឹងរឹមមិនសូវមានថ្មច្រើនដូចស្ទឹងថ្វាកនោះឡើយ ដែលក្នុងនោះភ្ញៀវទេសចរណ៍ដែលទៅកំសាន្តអាចចែវទូកលេងបាននៅតាមទីកន្លែងដែលមានទឹកជ្រៅ ដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាលនៅសងខាងដងស្ទឹង។
បច្ចុប្បន្ននេះ ស្ទឹងរឹម មានខ្យល់អាកាសបរិសុទ្ធ និងពុំសូវមានអ្នកស្គាល់ដែលធ្វើឲ្យតំបន់នេះមានភាពស្ងប់ស្ងាត់ ដូច្នេះ សូមប្រជាពលរដ្ឋ អញ្ជើញទៅទស្សនាកំសាន្តដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនាដងស្ទឹងរឹមដែលស្ថិតនៅក្នុង ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលមានប្រវែងប្រមាណ ៤៥ គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។

ម្យ៉ាងវិញទៀត ក៏ដើម្បីឲ្យតំបន់ស្ទឹងរឹមនេះប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ គឺសូមអញ្ជើញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកំសាន្តឲ្យបានគ្រប់គ្នានាថ្ងៃចុងសប្តាហ៍ឬថ្ងៃបុណ្យទានផ្សេងៗ និងថ្ងៃឈប់សម្រាកពីការងារជាដើមដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធពីតំបន់ទេសចរណ៍ធម្មជាតិនេះ ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


