ព័ត៌មានជាតិ
ផ្ទះជាង ២ ៥០០ ខ្នង រងការបំផ្លាញដោយខ្យល់កន្ត្រាក់រយៈពេល ៥ ខែ ឆ្នាំនេះ
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១១ មិថុនានេះ ឱ្យដឹងថា រយៈពេល ៥ ខែ ឆ្នាំ ២០២៤ នេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១៣៨ លើក បណ្តាលឱ្យផ្ទះរលំខូចខាតធ្ងន់ធ្ងរ ២៩០ ខ្នង របើកដំបូល និងខូចខាតមធ្យម ២ ២៥៥ ខ្នង របើកដំបូលសាលារៀន ២៧ ខ្នង របើកតូបផ្សារ ៦ តូប អគាររដ្ឋបាល ៨ កន្លែង ស្លាប់មនុស្ស ៣ នាក់ និងរបួស ១៧ នាក់។

លោក សុទ្ធ គឹមកុលមុនី បានបន្តថា តួលេខនេះបើធៀបទៅនឹងរយៈពេល ៥ ខែ ដូចគ្នា កាលពីឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់ ដោយ ៥ ខែ ឆ្នាំមុន ខ្យល់កន្ត្រាក់បានកើតឡើង ១៥៥ លើក បណ្ដាលឱ្យផ្ទះ ១ ១៦៤ ខ្នង ដួលរលំ និង ៩ ៧១៥ ខ្នង របើកដំបូល ខណៈមនុស្ស ៦ នាក់ស្លាប់ និងរបួស ៩៩ នាក់ ខណៈ ៥ ខែ ឆ្នាំ ២០២២ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២១០ លើក បណ្តាលឱ្យរលំផ្ទះចំនួន ១ ១១០ ខ្នង ផ្ទះរបើកដំបូលចំនួន ៩ ៥៣៣ ខ្នង ខូចខាតសាលារៀនចំនួន ៦៤ ខ្នង ស្លាប់មនុស្សចំនួន ៣ នាក់ និងរបួស ៦៦ នាក់។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ កម្ពុជា អាចមានភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដីតំបន់វាលទំនាប ១៥០% តំបន់ខ្ពង់រាប ២០% និងតំបន់មាត់សមុទ្រ ២៥%៕
អត្ថបទ ៖ សំអឿន




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ