ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ប្រាប់ទូតអឺរ៉ុបថា សម្តេច នឹងមិនបោះបង់ជំហរជួយមីយ៉ាន់ម៉ាឱ្យចេញផុតពីភ្នក់ភ្លើងសង្រ្គាមឡើយ
នៅចំពោះមុខឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រាប់ទូតអឺរ៉ុបថា សម្ដេច នឹងមិនបោះបង់ជំហរក្នុងការជួយដល់មីយ៉ាន់ម៉ាក្នុងដំណើរស្វែងរកសុខសន្តិភាពនោះឡើយ ដោយត្រូវមានការអំណត់អត់ធន់បន្តិច ដោយសារសភាពការណ៍នៅមីយ៉ាន់ម៉ា នៅតែលំបាកនិងស្មុគស្មាញ។

ជុំវិញបញ្ហាមីយ៉ាន់ម៉ា សម្ដេចតេជោ និង លោក Igor Driesmans ឯកអគ្គរដ្ឋទូតបានសម្ដែង ការព្រួយបារម្ភចំពោះសភាពការណ៍កាន់តែស្មុគស្មាញ ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គម។
បញ្ហាសង្គ្រាមដែលកំពុងអូសបន្លាយនេះ សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា ត្រូវមានដំណោះស្រាយតាមរយៈការចរចាមួយ ដើម្បីឈានទៅបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា។ លោកទូត ក៏កោតសរសើរចំពោះសកម្មភាពរបស់សម្ដេចតេជោ ក្នុងការប្រឹងប្រែងរកសុខសន្តិភាពនៅមីយ៉ាន់ម៉ា។

គួររម្លឹកជូនថា ចាប់តាំងពីមីយ៉ានម៉ា ផ្ទុះសង្គ្រាម សម្ដេចតេជោ ហ៊ុន សែន តែងតែស្វះស្វែងជួយបញ្ចប់សង្គ្រាមជានិច្ច។ ជាក់ស្ដែងក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ខិតខំប្រឹងរិះរកគ្រប់វិធី ថែមទាំងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ភ្ជាប់ជាមួយជំនួយសប្បុរសធម៌ ដើម្បីជួយបញ្ចប់សង្គ្រាម ប៉ុន្តែសង្គ្រាមមួយនេះ ហាក់គ្មានសញ្ញាណនៃភាពវិជ្ជមានឡើយ។
សម្រាប់ឆ្នាំ២០២៤ ពោលគឺនៅថ្ងៃទី០៧ ខែឧសភា នេះ ក្នុងតំណែងជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយ លោក មីន អោងឡាំង តាមរយៈប្រព័ន្ធវីដេអូ ដោយក្នុងជំនួបនោះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំនុច ទៅកាន់លោក មី នអោងឡាំង ហើយរំពឹងថាការរីកចម្រើននេះ នឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព ដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


