ព័ត៌មានជាតិ
លោក កែ គឹមយ៉ាន ឧបត្ថម្ភបាល់ពន្លត់អគ្គីភ័យ២០០គ្រាប់ ដល់អាវុធហត្ថរាជធានី
ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១បានចាត់តំណាងដែលមាន លោកឧត្តមសេនីយ៍ត្រី រ៉ឺន រដ្ឋា អនុប្រធាននាយកដ្ឋានផែនការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាំយកបាល់ពន្លត់អគ្គីភ័យចំនួន ២០០គ្រាប់ ( ធំ១០០ តូច១០០ ) ឧបត្ថម្ភដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលមានអត្ថប្រយោជន៍សម្រាប់ជួយពន្លត់អគ្គីភ័យដោយគប់ចូលពេលភ្លើងកំពុងឆាបឆេះតែម្ដង។

លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទីមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា បាល់ពន្លត់អគ្គីភ័យចំនួន២០០គ្រាប់ ដល់អាវុធហត្ថរាជធានីមានអត្ថប្រយោជន៍ណាស់សម្រាប់ជួយពន្លត់អគ្គីភ័យហើយអាវុធហត្ថនឹងយកបាល់អគ្គីភ័យនេះទៅប្រើប្រាស់សម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋពេលកើតមានអគ្គីភ័យម្ដងៗនោះ។
លោកឧត្តមសេនីយ៍បន្តថា បាល់អគ្គីភ័យនោះគេប្រើប្រាស់ដូចជាដាក់តាមរថយន្ត ឬនៅតាមផ្ទះក៏បានដែរ ដោយបាល់ធំមានប្រសិទ្ធភាពជួយពន្លត់១គ្រាប់ ទំហំ៤ម៉ែត្របួនជ្រុង និងបាល់តូច២ម៉ែត្របួនជ្រុងដែរ។ លោកឧត្តមសេនីយ៍មេបញ្ជាការរង និងលោកវរសេនីយ៍ទោ ផៃ វ៉ាន់ នាយការិយាល័យភស្តុភារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោយពីទទួលនូវបាល់ពន្លត់អគ្គីភ័យរួចមកក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលបានឧបត្ថម្ភអំណោយ នាពេលនេះដើម្បីទុកជាប្រយោជន៍ក្នុងការងារប្រតិបត្តិការជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងគ្រោះអគ្គីភ័យផ្សេងៗផងដែរ៕
ដោយ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


