ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ណែនាំឱ្យអតីតយុទ្ធជនរៀបចំផ្ទះសម្បែង និងបង្កង្កើនផល ដើម្បីនិរន្តរភាពជីវភាពគ្រួសារ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានស្នើដល់ លោក លោកស្រី និងគ្រួសារ អតីតយុទ្ធជន ត្រូវរៀបចំគ្រួសារ ភូមិករ ផ្ទះសម្បែង ឱ្យបានសមរម្យ និងបង្ករបង្កើតផល ចិញ្ចឹមសត្វ ឲ្យបានគ្រប់ក្រុមគ្រួសារបន្ទាប់ពីទទួលបានដី និងផ្ទះពីរាជរដ្ឋាភិបាលផ្ដល់ជូននៅថ្ងៃនេះ។

សម្តេចថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញប្រគល់ ផ្ទះចំនួន១១៥ខ្នង ជូនដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណៈ និង និវត្តន៍ជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង នារសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចបានបញ្ជាក់ថា ការចែកផ្តល់ផ្ទះ និងដីជូនដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណ: និងនិវត្តជន នៅថ្ងៃនេះ គឺជាការឆ្លើយតបនូវគុណបំណាច់ របស់រាជរដ្ឋាភិបាល ជូនចំពោះអតីតយុទ្ធជនយុទ្ធនារីដែលបានបូជាអាយុជីវិតកម្លាំងកាយចិត្តក្នុងបុព្វហេតុការពារប្រទេសជាតិរកសន្តិភាពជូនប្រទេសជាតិ និងពលរដ្ឋរហូតដល់មានអ្នកខ្លះស្លាប់បាត់បង់ចោលគ្រួសារ ប្រពន្ធ កូន ចៅ ឱ្យនៅកំព្រាឯកោរហូតមកដល់ពេលនេះ។

សម្ដេច ម៉ែន សំអន បញ្ជាក់ទៀតថា គោលនយោបាយលើកកំពស់ជីវភាពរបស់អតីតយុទ្ធជន យុទ្ធនារី គ្រួសារអតីតយុទ្ធជន គ្រួសារពលី គ្រួសារនិវត្តជន តាមរយៈសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាត្រូវបានសម្តេច គិតគូរផ្ដល់ជូនជាបន្ទាប់បន្ទាប់នៅទូទាំងប្រទេសឡែកខេត្តស្វាយរៀងរហូតមកដល់ពេលនេះ សម្ដេចបានផ្ដល់ផ្ទះរួចរាល់ហើយគិតទាំងថ្ងៃនេះបានជាង ៥០០ ខ្នង ខណៈដែល អតីត យុទ្ធជនដែលឈរជើងនៅតាមខ្សែបន្ទាប់ព្រំដែនត្រូវបានក្រុមការងារផ្ដល់ដីសម្រាប់ ប្រើប្រាស់បម្រើជីវភាពបន្ថែមលើគោលរបបដែលបានផ្ដល់នាបច្ចុប្បន្ន។
ក្នុងពេលចាប់ឆ្នោតយកលេខផ្ទះ តំណាងអតីតយុទ្ធជននិងគ្រួសារនិវត្តន៍ជនបានគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្ស និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលសម្ដេចបានផ្ដល់ផ្ទះ និងដីឲ្យពួកគាត់រស់នៅបានសមរម្យនិងអាស្រ័យផល៕








-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ