Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ ចុះ​អនុស្សរណៈ​ជាមួយ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ​ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ ក្រោម​អធិបតីភាព​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក លី ណា​វុ​ឍ្ឍ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ ដែល​កម្មវិធី​នេះ​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ បាន​គូស​បញ្ជាក់​ពី​សារសំខាន់​នៃ​ការចុះ​អនុស្សរណៈ​រវាង​ស្ថាប័ន​ទាំងពីរ​ដែល​នឹង​ជំរុញ និង​ចូលរួម​បន្ថែមទៀត​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​បណ្តុះបណ្តាល​និង​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​ ខ​ណៈ​ដែល​គ្រឹះស្ថាន​មាន​វិសាលភាព​ធំ​ទូលាយ និង​សម្បូរបែប​លើ​កម្មវិធីសិក្សា​។

​ជាមួយគ្នានេះ លោក លី ណា​វុ​ឍ្ឍ បាន​សម្តែង​ក្តីសប្បាយ​រីករាយ​ចំពោះ​ការចុះ​អនុស្សរណៈ​ជាមួយនឹង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែលជា​ស្ថាប័ន​ដ៏​សំខាន់​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ហើយ​តាមរយៈ​ការ​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ធ្វើឱ្យ​សាកលវិទ្យាល័យ​មាន​វិសាលភាព​កាន់តែ​ទូលាយ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ផងដែរ​។

​សូម​បញ្ជាក់​ថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ មាន​គោលបំណង​បង្កើត​នូវ​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ផ្លាស់ប្តូរ​គ្នា​ទៅវិញទៅមក​ក្នុង​ផ្នែក​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​អភិវឌ្ឍ​ជំនាញ​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

បន្ថែម​ពីនេះ ភាគី​ទាំងពីរ​ក៏​នឹងមាន​ភារកិច្ច​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា ការចុះ​កម្មសិក្សា ការសិក្សា​ស្រាវជ្រាវ ការបង្រៀន សិក្ខាសាលា និង​ការចែករំលែក​បទពិសោធ រវាង​ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ គ្រូឧទ្ទេស សិស្ស​-​និស្សិត ការផ្លាស់ប្តូរ​ព័ត៌មាន​ស្តីពី​កម្មវិធីសិក្សា ឱកាស​ការងារ និង​កម្មវិធី​ផ្សេងៗ​ដើម្បី​លើកកម្ពស់​ការអប់រំ​បណ្តុះបណ្តាល និង​ការសិក្សា​ស្រាវជ្រាវ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥១ នាទីutes មុន

រដ្ឋបាលរាជធានី ប្រារព្ធ​ទិវា​ជាតិ​នៃ​ការ​ចងចាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​ជន​រងគ្រោះ​ដែល​បាត់បង់ជីវិត​ដោយ​របប​វាល​ពិឃាដ​ខ្មែរ​ក្រហម

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម  ហ៊ុន ម៉ានី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធអចលនវត្ថុ២២១បណ្ណជូនពលរដ្ឋ នៅឃុំកាហែង ស្រុកសំរោងទង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ លើកទឹកចិត្តវិស័យ SME បន្តជួយរួមចំណែកថែមទៀតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ផលិតកម្ម​ពី​ហូលីវូដ សហការ​ផលិតកម្មវិធី​​​ពី​កម្ពុជា​ យក​ទៅចាក់​​ផ្សាយលើ​បណ្តាញ​ផ្សព្វផ្សាយ​អន្តរជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប៉ូលិសថៃ ចាប់ជនជាតិខ្មែរ ៣នាក់ ពេលកំពុង ត.យ៉ាក នៅខេត្ត ស្រះកែវ 

Sokha Hotels

ព័ត៌មានពេញនិយម