ព័ត៌មានជាតិ
ក្រសួងអប់រំ ពិនិត្យកែសម្រួលកម្មវិធីសិក្សា គម្រោង “បង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ”
លោក អ៊ុង ជិនណា អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំ កិច្ចប្រជុំបច្ចេកទេសពិនិត្យ និងកែសម្រួលលើកម្មវិធីសិក្សា ក្រោមគម្រោង “បង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ” ដែលត្រូវបានរៀបចំឡើងដោយ អង្គការឆាលហ្វាន ក្រោមកិច្ចសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យ និងកែសម្រួលលើកម្មវិធីសិក្សាអក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ និងសុវត្ថិភាពអនឡាញ ដើម្បីឱ្យខ្លឹមសារត្រឹមត្រូវ ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួម និងផ្តល់អនុសាសន៍ពី សមាសភាពគណៈកម្មការគ្រប់គ្រងគម្រោង និងក្រុមការងារបច្ចេកទេស។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងគោលបំណង៖ ពិនិត្យមើល និងកែសម្រួលកម្មវិធីសិក្សាអក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ និងសុវត្ថិភាពអនឡាញ, ស្នើសុំឯកភាព និងអនុម័តពីគណៈគ្រប់គ្រងក្រុមបច្ចេកទេសចំពោះការអភិវឌ្ឍកម្មវិធីសិក្សាទាំងបី, រៀបចំឯកសារសម្រាប់ធ្វើការស្នើសុំអនុម័តពីក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសនោះ លោក អ៊ុង ជិនណា បានផ្តល់អនុសាសន៍ដោយស្នើឱ្យពន្លឿនការងារនេះបានឆាប់រហ័ស ដើម្បីដាក់ជូនថ្នាក់ដឹកនាំអនុម័ត និងបោះពុម្ពសម្រាប់ដាក់ប្រើប្រាស់នៅតាមសាលារៀនគោលដៅ។ អគ្គនាយក បានស្នើធ្វើការវាយតម្លៃមូលដ្ឋាន ដើម្បីវាស់វែងសមត្ថភាពគ្រូ សិស្ស មុនពេលដាក់ប្រើប្រាស់ ព្រមទាំងធ្វើការវាយតម្លៃជាថ្មីបន្ទាប់ពីការអនុវត្ត ដើម្បីពិនិត្យមើលប្រសិទ្ធភាព និងបញ្ហាប្រឈម។ ជាមួយគ្នា អគ្គនាយក បានផ្តល់អនុសាសន៍ថា ដើម្បីឱ្យការអនុវត្តគម្រោងនេះផ្តល់ផលជះធំធេង កម្មវិធីសិក្សានេះគួរតែត្រូវបានបញ្ជ្រាបនៅតាមសាលាគរុកោសល្យ។

គម្រោង “បង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ” បានផ្តោតលើការងារសំខាន់ចំនួន៤៖ ១. ការសាងសង់ និងជួសជុលបន្ទប់កុំព្យូទ័រ ជួសជុលបណ្ណាល័យឌីជីថលសម្រាប់សិស្សបឋម និងវិទ្យាល័យ ២. រៀបចំកម្មវិធីសិក្សាអក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ៣. ការផ្តល់សម្ភារៈឌីជីថល ៤. ការផ្តល់វគ្គបណ្ដុះបណ្ដាល អំពីសុវត្ថិភាពអនឡាញ អក្ខរកម្មហិរញ្ញវត្ថុ និងអក្ខរកម្មឌីជីថល សម្រាប់គ្រូ និងសិស្សានុសិស្ស៕

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


