ព័ត៌មានជាតិ
កសិករនៅខេត្តព្រះវិហារ កំពុងព្រួយបារម្ភព្រោះសត្វដង្កូវកំពុងវាយប្រហារដំណាំយ៉ាងខ្លាំង
ប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារ ដែលជាអ្នកធ្វើស្រែចម្ការ បច្ចុប្បន្នពួកគាត់ទាំងនោះកំពុងមានការព្រួយបារម្ភ ដោយសារតែសត្វដង្កូវកំពុងរាតត្បាតយ៉ាងខ្លាំង។ នេះបើតាមការឱ្យដឹងរបស់ពលរដ្ឋនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

ពលរដ្ឋបានឱ្យដឹងថា ក្រោយពីពួកគាត់ដាំដំឡូងមីកាលពីអំឡុងចុងខែ១២ ឬក៏ដើមខែ១ ឆ្នាំ២០២៤ គឺពួកគាត់ប្រឈមនឹងការខាតបង់មួយអន្លើទៅហើយ នេះដោយសារតែរដូវប្រាំង បានអូសបន្លាយយូរពេក ដែលធ្វើឱ្យដំណាំដែលពួកគាត់ដាំដុះបាន ត្រូវបានស្វិត ឬក៏ងាប់ស្ទើរអស់តែម្តង។
ពលរដ្ឋបន្តថា បើទោះករណីដំឡូងមីរបស់ពួកគាត់ត្រូវបានទទួលផលសេសសល់ពីការវាយប្រហារដោយសារកម្តៅ នៅសល់ត្រឹម២០% ទៅ៣០% ក៏ពិតមែន តែតម្លៃក្នុងការលក់ចេញគឺបាន ១គីឡូក្រាមត្រឹមតែ២០០រៀល ឬក៏២២០រៀល តែប៉ុណ្ណោះ។ នេះសម្រាប់តម្លៃដំឡូងមីស្រស់ កាលពីអំឡុងដើមខែមិថុនាឆ្នាំ២០២៤។ តម្លៃនេះ គឺវាមិនមានតុល្យភាពជាមួយនឹងកម្លាំងពលកម្មក៏ដូចជាក្នុងកាចំណាយដើមទុនរបស់ពួកគាត់ ចំណុចនេះហើយ ទើបធ្វើឱ្យពួកគាត់មួយចំនួនបង្ខំចិត្តភ្ជួរដំឡូងមីចោលដើម្បីប្រញាប់យកដីមកពង្រោះស្រូវឱ្យបានទាន់រដូវវិញម្តង។

ពលរដ្ឋបន្តទៀតថា អ្វីដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភនោះគឺ ដំណាំស្រូវរបស់ពួកគាត់នាពេលបច្ចុប្បន្ន ក្រោយពីពួកគាត់ពង្រោះបានអាយុចាប់ពី២០ ទៅ៣០ថ្ងៃហើយ ត្រូវបានសត្វដង្កូវសុីបំផ្លាញស្ទើរអស់ពីក្នុងស្រែឬចម្ការទៀត។
លោក ប៉ែន ជឹង អភិបាលស្រុកគូលែន បានឱ្យដឹងថា ពាក់ពន្ធ័សត្វដង្កូវសុីបំផ្លាញដំណាំស្រូវនេះ គឺមិនមែនជាការសុីទូទាំងស្រុកទេ ពោល គឺនៅក្នុងស្រុកគូលែន វាសុីនៅតាមតំបន់១ចំនួន។ ចំពោះការសុីបំផ្លាញពីសត្វដង្កូវនេះ លោក ថាគឺវាមិនប៉ះពាល់ដល់ផលស្រូវប៉ុន្មានដែរទេ ពីព្រោះអាយុស្រូវនៅមិនទាន់ធ្វើខ្លួនបង្កើតជាគួរ ឬក៏គ្រាប់នោះដែរ។ ម្យ៉ាងវិញទៀតលោកថា សត្វដង្កូវវាសុីនេះគឺវាសុីដោយសារមិនមានទឹកត្រាំដើមស្រូវ បើកាលណាមានទឹកហើយនោះ លោកអភិបាលស្រុកថាប្រាកដជាវាលែងសុីហើយ។ ជុំវិញនឹងបញ្ហានេះលោកអភិបាលស្រុកថា លោកក៏បានរាយការណ៍ទៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តហើយដែរ។

រីេ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ មិនអាចទាក់ទងសុំការពន្យល់បានទេនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។
ប្រជាកសិករស្នើសុំកិច្ចអន្តរគមន៍ដល់ថ្នាក់ដឹកនាំមន្ទីរដែលពាក់ពន្ធ័មេត្តាជួយចាត់ឱ្យមន្ត្រីជំនាញមកជួយផ្តល់ប្រឹក្សាជូនដល់ប្រជាពលរដ្ឋផង ពីព្រោះបច្ចុប្បន្នពួកគាត់ទាំងនេះកំពុងព្រួយបារម្ភយ៉ាងខ្លាំង៕
ដោយ៖ ជុន កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


