ព័ត៌មានជាតិ
ពលរដ្ឋលើកបញ្ហា ៣ ចំណុចរឿងទឹកស្អាតនៅស្រុកមោងឫស្សី ខណៈម្ចាស់សហគ្រាសឆ្លើយតបទៅវិញ
ពលរដ្ឋប្រើប្រាស់ទឹកស្អាតក្នុងស្រុកមោងឬស្សី បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើទីតាំងផលិតទឹកស្អាតរបស់សហគ្រាសទឹកស្អាត ផាន់ណារ៉ា ស្រុកមោងឬស្សី ដោយបានចោទប្រកាន់ថាគ្មានតម្លាភាព ហើយទឹកគ្មានអនាម័យ ដែលការលើកឡើងនេះសង្កត់ធ្ងន់ទៅលើការទាញយកទឹកពីប្រភពដែលកខ្វក់ និងមិនគួរឲ្យចង់ប្រើប្រាស់។

ថ្មីៗនេះមានប្រភពមួយចំនួន បានធ្វើការបង្ហោះសារនៅលើបណ្ដាញសង្គម ដែលបានចោទប្រកាន់ទៅលើទីតាំងផលិតទឹកស្អាតក្នុងស្រុកមោងឫស្សីថាគ្មានតម្លាភាព ដែលប្រភពទាំងអស់នោះបានលើកឡើងនូវបញ្ហា ៣ ចំណុចសំខាន់ៗដូចជា : ក្រុមហ៊ុនបានស្រង់លេខនាឡិកាស្ទង់ទឹកលើសម៉ែត្រគូបរបស់អតិថិជន លុះនៅពេលបែកការទើបក្រុមហ៊ុនព្រមកាច់កងសងវិញនៅខែក្រោយៗមកទៀត។
បញ្ហានេះប្រជាពលរដ្ឋបានលើកឡើងថា ដោយសារតែពួកគាត់រវល់ការងារមិនបានចុះពិនិត្យផ្ទៀងផ្ទាត់ទៅលើវិក័យប័ត្រជាមួយនឹងកុងទ័រទឹក លុះនៅពេលទៅពិនិត្យទើបដឹងថា ក្រុមហ៊ុនបានកត់ត្រាលើសលេខកុងទ័ររហូតដល់ជាង ៧០ ម៉ែត្រគូប ទើបមានការតវ៉ាគ្នាដូច្នេះហើយទើបក្រុមហ៊ុនកាត់បណ្ដាក់ដើម្បីរំលោះសងម្ចាស់កុងទ័រវិញ។ មានន័យថាក្រុមហ៊ុនបានកេប្រវ័ញ្ចទៅលើលេខកុងទ័រទឹកហើយយកលុយមុនអស់ទៅហើយ។

បញ្ហាទី ២ អ្នកប្រើប្រាស់ទឹកស្អាតបានលើកឡើងថា ពួកគេបានទូទាត់លុយតាម QR រួចទៅហើយលុះដល់ថ្ងៃដាច់ខែខាងក្រុមហ៊ុនទឹកស្អាតបានយកវិក័យប័ត្រមកដល់ផ្ទះ ដើម្បីទារលុយម្ដងទៀត។ បញ្ហានេះពលរដ្ឋមានការងឿងឆ្ងល់ថាហេតុអ្វីបានជាក្រុមហ៊ុនមិនពិនិត្យឲ្យបានច្បាស់លាស់នៅពេល ដែលអតិថិជនប្រើប្រាស់ទឹកបានទូទាត់តាម QR រួចទៅហើយបែរជាក្រុមហ៊ុនមកទារលុយម្ដងទៀតយ៉ាងដូច្នេះ។
រឿងដែលសំខាន់ជាងនេះទៅទៀត គឺប្រភពទឹកឆៅដែលក្រុមហ៊ុនទឹកស្អាត បានទាញយកមកផលិតជាទឹកស្អាតគឺយកពីក្នុងស្ទឹងមោងឬស្សីដែលបច្ចុប្បន្នទឹកស្ទឹងស្ថិតនៅក្នុងបាតស្ទឹង និងមានសភាពកខ្វក់ឡើងស្លែខៀវ សឹងតែមានក្លិនស្អុយថែមទៀតផង ដែលប្រជាពលរដ្ឋមានអារម្មណ៍មិនចង់ហ៊ានប្រើប្រាស់ព្រោះដោយសារតែប្រភពទឹកកខ្វក់ខ្លាំងពេក។
ជុំវិញបញ្ហាខាងលើនេះ អ្នកស្រី រឿន មុំ ជាម្ចាស់សហគ្រាសទឹកស្អាត ផាន់ណារ៉ា ស្រុកមោងឬស្សី បានបញ្ជាក់កាលពីព្រឹកថ្ងៃទី ២៤ ខែមិថុនា នេះថា រាល់បញ្ហាដែលកើតឡើងខាងលើគឺមានចំណុចខ្លះ អ្នកស្រីទទួលស្គាល់ថាពិតជាត្រឹមត្រូវដូចជាការចុះស្រង់លេខនាឡិកាស្ទង់ ហើយមានការកត់លេខកុងទ័រលើស គឺបុគ្គលរូបនោះអ្នកស្រីបានបញ្ឈប់ពីការងាររួចទៅហើយ ដោយសារតែបុគ្គលរូបនេះប្រព្រឹត្តអំពើមិនគប្បីទៅលើអតិថិជន ដូច្នេះទើបអ្នកស្រីបញ្ឈប់ពីការងារ ហើយទូទាត់សងទៅម្ចាស់វិញ តាមរយៈការកាត់ថ្លៃប្រើប្រាស់ទឹកប្រចាំខែរហូតដល់រួចរាល់លុយទាំងអស់នេះ។

អ្នកស្រីបន្តថា ត្រង់ចំណុចដែលថា ការទូទាត់លុយតាម QR រួចហើយ តែក្រុមហ៊ុននៅតែទៅទារលុយទៀតនោះគឺអ្នកស្រីបានសំណូមពរឲ្យអតិថិជនដែលប្រើប្រាស់ទឹកស្អាតទាំងអស់ សូមទៅផ្លាស់ប្ដូរឈ្មោះនៅក្រុមហ៊ុនផលិតទឹកស្អាតដើម្បីឲ្យសមស្របទៅនឹងកុងដែលបាញ់លុយតាម QR ព្រោះដោយសារតែអ្នកខ្លះដាក់ឈ្មោះប្រពន្ធនៅក្នុងពាក្យស្នើសុំប្រើប្រាស់ទឹក លុះអ្នកបាញ់លុយគឺជាប្ដី ដូច្នេះក្រុមហ៊ុនមិនអាចដឹងថាអ្នកបាញ់នោះជានរណាឡើយព្រោះពុំមានឈ្មោះនៅក្នុងបញ្ជីក្រុមហ៊ុន។
ដោយឡែកសម្រាប់ទឹកស្ទឹងមោងដែលមានសភាពកខ្វក់ និងឡើងស្លែពណ៌ខៀវនោះគឺពិតជាត្រឹមត្រូវ ប៉ុន្តែអ្នកស្រីបានអះអាងថា ប្រភពទឹកមានតែមួយ គឺស្ទឹងមោងឬស្សីដូច្នេះគ្មានជម្រើសណាមួយក្រៅពីនេះឡើយ ប៉ុន្តែដោយគ្រាន់តែក្រុមហ៊ុនត្រូវចំណាយទៅលើថ្នាំនិងក្លរីនច្រើន ដើម្បីបម្លែងទឹកឱ្យថ្លាសម្រាប់ប្រើប្រាស់បាន ប៉ុន្តែអ្នកស្រីក៏ទទួលស្គាល់ដែរថាយូរៗម្ដងទឹកមានសភាពកករដីគឺពិតប្រាកដ ប៉ុន្តែក្រុមហ៊ុនរបស់អ្នកស្រីមិនអាចផលិតទឹកឲ្យបានស្អាតដូចនៅទីក្រុងភ្នំពេញឡើយ ព្រោះសម្ភារៈនិងបរិក្ខារវាខុសគ្នាឆ្ងាយ។
បើទោះបីជាក្រុមហ៊ុនមានការស្រាយបំភ្លឺយ៉ាងណាក៏ដោយ ក៏មជ្ឈដ្ឋានពលរដ្ឋមួយចំនួននៅក្នុងស្រុកមោងឬស្សីដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ទឹកស្អាតជិត ៥.០០០ ខ្នង ផ្ទះ នៅក្នុងចំនួន ២៣ ភូមិ នៅតែមានការរិះគន់ទៅលើក្រុមហ៊ុនផលិតទឹកស្អាតនេះដដែល ដោយសារតែមានពេលខ្លះពលរដ្ឋសឹងមិនហ៊ានប្រើប្រាស់ទឹកដោយសារតែមានក្លិនមិនល្អទៅជាមួយ៕
អត្ថបទ : សោ និយមរ័ត្ន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


