ព័ត៌មានជាតិ
លោកជំទាវម៉ែន សំអន ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ នៅច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍កុំភ្លេចកូវីដ១៩
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ នៅច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍កុំភ្លេចកូវិដ១៩ឲ្យសោះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងបែបនេះអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។



ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្ដាំផ្ញើឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវយកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តនូវវិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវជំងឺកូវីដ១៩ ខណៈដែលពិភពលោកបាននឹងកំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងជាផ្លូវការសម្រាប់ព្យាបាលនៅឡើយនោះទេ។ ម្យ៉ាងទៀតត្រូវធ្វើជាមន្ត្រីស្មោះត្រង់ក្នុងការមប្រើសេវាសាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋ ជូនដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិព្រែវល្លិ៍ (នៅពេលដែលឆ្លងព្រំដែនបើកឲ្យដំណើរការជាធម្មតាឡើងវិញ)៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


