ព័ត៌មានជាតិ
អ្នកនាំពាក្យរងក្រសួងការងារ ចាត់ទុកការផ្សាយរបស់សារព័ត៌មានរស់លើដីបរទេសមួយថាជាព័ត៌មានបំពុលសង្គម
តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី២៦ ខែមិថុនា នេះ អ្នកនាំពាក្យរងទី១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកស្រី ឃុន ណៃហៀក បានចាត់ទុកការផ្សាយរបស់សារព័ត៌មាន VOD ដែលជ្រកកោនលើដីបរទេស ថាជាការផ្សាយព័ត៌មានបំពុលសង្គម។ អ្នកនាំពាក្យរងរូបនេះ ចាត់ទុកដូចច្នេះ បន្ទាប់ពីសារព័ត៌មានមួយនេះ ចុះផ្សាយព័ត៌មានមួយដោយដាក់ចំណងជើងថា រដ្ឋាភិបាលថ្មីបន្តប្រើយុទ្ធសាស្ត្រខ្ចីដៃមហាផ្ទៃចងដៃសង្គមស៊ីវិលដែលសកម្មជំរុញយុត្តិធម៌សង្គម។

ឆ្លើយតប នឹងការចុះផ្សាយបែបនេះ លោកស្រី ឃុន ណៃហៀក អនុរដ្ឋលេខាធិការក្រសួងការងារ បានអះអាងថា របាយការណ៍ដែលមានភាពត្រឹមត្រូវ គឺការធ្វើរបាយការណ៍ដោយគ្មានភាពលំអៀង ដោយមិនជ្រើសរើសយកតែសហជីពណាដែលមានទំនោរប្រឆាំងរដ្ឋាភិបាល ប្រឆាំងនិយោជកទើបធ្វើការជាមួយ និងមានការសិក្សាបានទូលំទូលាយ ដោយបានជួបសម្ភាសន៍ជាមួយបងប្អូនកម្មករកម្មករ និងសហជីព ក្នុងចំនួនច្រើន ទើបអាចហៅរបាយការណ៍នេះថាមានភាពត្រឹមត្រូវ និងសុក្រឹតភាព។
លោកស្រី បានចំអកថា អង្គការសង្គមស៊ីវិល និង សហជីពឯករាជ្យ មួយចំនួនហាក់បីដូចជាមានតែសកម្មភាពប្រឆាំងនឹងនិយោជក ប្រឆាំងរដ្ឋាភិបាល ហើយបម្រើឱ្យរបៀបវារៈរបស់ជនបរទេស ម្ចាស់ជំនួយមួយចំនួនតែប៉ុណ្ណោះ គឺមិនបានខ្វល់ខ្វាយពីសុខទុក្ខ ជួយដោះស្រាយបញ្ហា បម្រើប្រយោជន៍ជូនកម្មករ ពលករពិតប្រាកដនោះឡើយ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


