ព័ត៌មានជាតិ
បណ្តុំអង្គការសមាគមសង្គមស៊ីវិល អំពាវនាវឱ្យពលរដ្ឋខ្មែរ កុំចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់ របស់ក្រុមជ្រុលនិយម
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បណ្តុំអង្គការសង្គមស៊ីវិល បានចេញញត្តិគាំទ្រ អំពាវនាវឱ្យប្រជាជនទាំងអស់ចូលរួមលើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលឱ្យអស់ចេញពីកម្ពុជា។ ព្រមទាំង អំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូបគួរមានមនសិកាជាតិនិយមជាធំ កុំចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់ របស់ក្រុមជ្រុលនិយម។

ការចេញមកអំពាវនាវនេះ បន្ទាប់ពី បណ្តុំអង្គការសមាគមសង្គមស៊ីវិល បានឃើញសកម្មភាព អំពីការបង្កភាពវឹកវរដល់សង្គមជាតិ របស់ក្រុមជ្រុលនិយមនាពេលកន្លងមក។ ការរៀបចំយុទ្ធសាស្រ្តបំបែកបំបាក់កម្លាំងស្មារតីជាតិនិយម សាមគ្គីជាតិ គឺដោយសារពួកគេមានមហិច្ឆតាអប្បិយហួសពីព្រំដែន ដែលប្រទេសកម្ពុជាកំពុងតែមានសេចក្តីសុខក្សេមក្សាន្ត និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ជាការពិតណាស់ការដឹកនាំប្រទេសដើម្បីឱ្យមានការអភិវឌ្ឍន៍ និងជឿនលឿន តែងតែមានការអនុវត្តច្បាប់ ចំពោះជនណាដែលបង្កររឿងផ្ទុយនឹងច្បាប់គួរតែទុកឱ្យច្បាប់ជាកំណត់។
លិខិតដដែល បានបញ្ជាក់ថា បើការរស់នៅក្នុងប្រទេសដែលគ្មានច្បាប់ ជនបំពានច្បាប់ចេះតែកើតមាន តើអាចបើកភ្នែកមើលប្រទេសជាតិរបស់ខ្លួនក្នុងភាពវឹកវរបានដែលឬទេ? ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់ការឈ្លានពានពីបរទេស បែកបាក់សាមគ្គីផ្ទៃក្នុង ដោយការសាបព្រោះមនោគមន៍វិជ្ជានយោបាយខ្មៅកខ្វក់ លាបពណ៌ ញុះញង់ បំបែកបំបាក់ រហូតដល់កម្ពុជាសឹងបាត់បង់ប្រទេសទាំងមូល នេះគឺជាមេរៀន និងប្រវត្តិសាស្រ្តដែលកូនខ្មែរបានដឹងយ៉ាងច្បាស់។

ដូចនេះហើយ កម្ពុជាត្រូវបានចាប់ផ្តើមកសាងឡើងវិញចាប់ពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ មកដល់ពេលបច្ចុប្បន្ននេះ។ ពិតណាស់សន្តិភាពពិបាករកទៅហើយ កាន់តែលំបាកគឺ រក្សាឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍការបូជាសាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ដើម្បីបុព្វហេតុជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាពពេញលេញ បច្ចុប្បន្នកម្ពុជា ក្លាយជាប្រទេសស្មើមុខស្មើមាត់នៅលើសាកលលោក។ ទង្វើសម្ដែងការប្រឆាំង ជាមួយនឹងភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួន មិនខុសពីទង្វើក្បត់ជាតិនោះឡើយ។ នេះជាការបញ្ជាក់បន្ថែមរបស់ បណ្តុំអង្គការសមាគមសង្គមស៊ីវិល។
ជាមួយគ្នានោះ បណ្តុំអង្គការសង្គមស៊ីវិល បានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូប គួរមានមនសិកាជាតិនិយមជាធំ កុំចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់ របស់ក្រុមជ្រុលនិយម និងកុំចូលរួមរាល់សកម្មភាពដែលបង្ហាញពីភាពបែកបាក់សាមគ្គីជាតិ តាមការញុះញង់របស់ក្រុមនយោបាយជ្រុលនិយមមួយចំនួនតូច ដែលមានចេតនាចង់បង្ករភាពវឹកវរដល់សង្គមជាតិខ្លួនឱ្យសោះ។ ព្រមទាំង សង្ឃឹម និងជឿរជាក់ថា បេះដូងនៃបុព្វបុរសខ្មែរគ្រប់ជំនាន់ពិតជាបានដាស់តឿនប្រជាពលរដ្ឋខ្មែរគ្រប់រូបកុំឱ្យដើរជាន់ដានចាស់ដែលធ្វើឱ្យខ្មែរមានការឈឺចាប់តទៅទៀត។ ជនជាតិខ្មែរត្រូវតែរឹងមាំទាំងកម្លាំងកាយនិងប្រាជ្ញាស្មារតី រួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមឱ្យចេញផុតពីកម្ពុជាចាប់ពីពេលនេះតទៅ។
លើសពីនេះ យុវជនបណ្តុំអង្គការសង្គមស៊ីវិល បានថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះជនជ្រុលនិយមទាំងក្នុង និងក្រៅប្រទេស ដែលមានមនោគមវិជ្ជាខ្មៅកខ្វក់ចង់បំផ្លាញ សុខសន្តិភាព និងការអភិឌ្ឍន៍របស់សង្គមជាតិ ត្រូវកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា ជាដាច់ខាត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


