ព័ត៌មានជាតិ
ប្រធានសម្ព័ន្ធសហជីពជាតិ៖អង្គការសង់ត្រាល់បានលួចបង្កើតសហជីពនៅតាមរោងចក្រដោយប្រើឈ្មោះថា “សហជីពការពារសិទ្ធិកម្មករ”
ភ្នំពេញ ៖ លោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា អង្គការសង់ត្រាល់បានជ្រៀតជ្រែកការងារសហជីព ដោយធ្វើជាខ្នងបង្អែកនៅពីក្រោយការចងក្រងសហជីពតាមមូលដ្ឋាន ដោយប្រើពាក្យថា «សហជីពការពារសិទ្ធិកម្មករ» នៅតាមបណ្តារោងចក្រ ហើយចេញរបាយការណ៍ស្រមោល មានចេតនាអុកឡុកស្ថេរភាពសង្គមកម្ពុជា ធ្វើឱ្យមានវិវាទសហជីព បែកបាក់សាមគ្គី ក្នុងបំណងក្តិចពន្លករីកចម្រើនក្នុងវិស័យកាត់ដេរនៅកម្ពុជា ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្លាំង។

លោកបានថ្លែងបែបនេះ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ដល់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ ក្រោយដាក់ញត្តិប្តឹងទៅក្រសួងមហាផ្ទៃ សុំជួយអន្តរាគមន៍ពិនិត្យភាពមិនប្រក្រតី នៃរបាយការណ៍សង់ត្រាល់ ដែលចេញកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ធ្វើឱ្យប៉ះពាល់ដល់ការងាររបស់កម្មករនិយោជិកទូទាំងប្រទេស និងភាពស្អាតស្អំកម្ពុជា។
តាមប្រសាសន៍លោកហ្វា សាលី អង្គការសង់ត្រាល់បានជ្រៀតជ្រែកកិច្ចការងារសហជីព ជ្រោមជ្រែងបង្កើតឱ្យមាន សហជីព ឯករាជ្យ ដែលធ្វើតាមបញ្ជារបស់ខ្លួន ក្នុងការបម្រើនយោបាយបរទេស ចោទប្រកាន់ លាបពណ៌ថា សហជីពស្របច្បាប់នៅកម្ពុជា ថាជាសហជីពពណ៌លឿង ដែលជាការញុះញង់នាំឱ្យបែកបាក់សាមគ្គី ធ្វើឱ្យអន្តរជាតិយល់ច្រឡំ លែងទុកចិត្តចំពោះ សុខសន្តិភាពរបស់ប្រទេសជាតិ និងព្រួយបារម្ភចំពោះការបណ្តាក់ទុន។
លោកថ្លែងថា «ខ្ញុំបានដាក់ជូនលោករដ្ឋមន្ត្រីថា ឱ្យពិនិត្យទៅលើការជ្រៀតជ្រែកទាំងឡាយណា របស់អង្គការសង់ត្រាល់នេះ ពីព្រោះយើងឃើញថា សជីពឯករាជ្យមួយចំនួនត្រូវបាន បង្កើតនិងជ្រោមជ្រែងដោយអង្គការនេះនៅពីក្រោយ ឈ្មោះថា សហជីពការពារសិទ្ធិកម្មករ ប្រមាណ៥-៦រោងចក្រដែលយើងរកឃើញ។ ដូចច្នេះយើងអំពាវនាវឱ្យលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាកោះអញ្ជើញថ្នាក់ដឹកនាំសហជីពទាំងនោះមកពិនិត្យ និង សិក្សាស្រាវជ្រាវអំពីឬគល់ក៏ដូចជា ហិរញ្ញវត្ថុមួយចំនួនដែល សហជីពមូលដ្ឋាននោះប្រើ»។

លោកបន្ថែមថា «យើងអត់អាចលើកលែងបានទេ ពីព្រោះរបាយការណ៍ទាំងអស់នេះ ធ្ងន់ធ្ងរខ្លាំងណាស់ វាធ្វើឱ្យប៉ះពាល់ដល់ ស្ថេរភាពនៅកម្ពុជា ទៅដល់អ្នកបញ្ជាទិញ ទៅដល់ការវិនិយោគថ្មីៗ។ ហើយកម្មករបច្ចុប្បន្នកំពុងតែធ្វើការងារយ៉ាងសស្រាក់សស្រាំ មានការងារគ្រប់គ្រាន់ អ៊ីចឹងកុំឱ្យកម្ពុជាចាប់ផ្តើមមានពន្លកហើយគាត់នាំគ្នាទៅក្តិចដូចច្នេះខ្ញុំទទួលយកអត់បានទេ ក្នុងនាមជាអ្នកការពារសិទ្ធិកម្មករ»។
លោកបញ្ជាក់ថា របាយការណ៍ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ របស់សង់ត្រាល់ ជារបាយការណ៍គ្មានមូលដ្ឋានប្រភពច្បាស់លាស់គ្រប់គ្រាន់ ប្រឌិត បំភ្លៃ គ្មានការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ញុះញង់បំបែកបំបាក់ ធ្វើឱ្យមានការរើសអើង។ ក្នុងរបាយការណ៍សង់ត្រាល់សម្ភាសន៍សហជីពតែ១០ ក្នុងចំណោម១៤ រោងចក្រ ក្នុងគម្រោងរោងចក្រកាន់តែប្រសើររបស់ ILO-BFC មិនអាចតំណាងកម្ពុជាតាំងមូលបានទេ ព្រោះសហជីពមូលដ្ឋានមានរហូតដល់ជាង ៦ ០០០ រីឯរោងចក្រវាយនភណ្ឌ និងកាត់ដេរមានរហូតដល់ជាង១ ៥០០ រោងចក្រ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


