ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ៖ ការកំណត់យកថ្ងៃទី៨តុលា មិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រឡងបាក់ឌុបទេ
អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា ការដែលក្រសួងអប់រំកំណត់យកថ្ងៃទី៨តុលា ឆ្នាំ២០២៤ សម្រាប់កាលបរិច្ឆេទថ្ងៃប្រឡងបាក់ឌុបនេះមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡង និងការឈប់សម្រាក់របស់សិស្សានុសិស្សនោះទេ ព្រោះវាធ្វើឡើងមុនមួយសប្តាហ៍នៃពិធីបុណ្យភ្ជុំបិណ្ឌជាពិធីប្រពៃណីជាតិខ្មែរ។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងអប់រំនេះបានធ្វើឡើងបន្ទាប់ពីមានអាណាព្យាបាលសិស្ស និងសិស្សដែលត្រូវចូលរួមប្រឡងបាក់ឌុបនៅឆ្នាំនេះបានលើកឡើងថា ក្រសួងកំណត់យកថ្ងៃទី៨តុលា ជាថ្ងៃបរិច្ឆេទនៃការប្រឡងបាក់ឌុបវាកៀកនឹងពិធីបុណ្យភ្ជុំបិណ្ឌពេក ព្រោះថាបុណ្យភ្ជុំបិណ្ធឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១ទី២និងទី៣ខែតុលា។ ដូចនេះសិស្សដែលមានស្រុកកំណើតនៅឆ្ងាយមិនអាចទៅលេងបាន និងសិស្សដែលចង់ទៅដើរកំសាន្តក៏ពិបាកទៅដែរដោយសារកៀកជិតដល់ថ្ងៃប្រឡង។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៥កក្កដានេះថា «ការបរិច្ឆេទនេះក្រសួងជឿថានឹងមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡង ឬការឈប់របស់សិស្សានុសិស្សនោះទេ ព្រោះថាពិធីបុណ្យភ្ជុំឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅមុនពេលប្រឡងមួយសប្តាហ៍ឯណោះ អីចឹងហើយបានជាក្រសួងយល់ថាដំណើរការនាំការប្រឡងរៀបចំដោយរលូន និងមិនមានបញ្ហាអ្វីទេ»។

សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨តុលា ២០២៤ នេះ ក្រសួងអប់រំយុវជននិងកីឡានៅតែបន្តអនុវត្តវិធានការសុខភាព និងសុវត្ថិភាពក្នុងនោះក្រសួងសូមធ្វើការណែនាំដល់អង្គភាពក្រោមឱវាទទីស្តីការក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលត្រូវបានកំណត់ និងជ្រើសរើសយកធ្វើជាមណ្ឌលប្រឡង គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានាត្រូវអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិរបស់ក្រសួងហើយបើមានបញ្ហាសុខភាពណាមួយស្នើសុំកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ ភ្នាក់ងារសុខាភិបាល
ដើម្បីចាត់វិធានការសង្គ្រោះ និងវិធានការ សុវត្ថិភាពស្របតាមវិធានវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាលនៅក្នុងដំណាក់កាលសំណេរ កំណែ និងដំណាក់កាលស្រង់ បូកពិន្ទុដោយកុំព្យូទ័រ។

គួរបញ្ជាក់ថា ឆ្នាំមុនក្រសួងអប់រំបានរៀបចំការប្រឡងបាក់ឌុបនៅថ្ងៃទី០៦វិច្ឆិកា ដោយមានបេក្ខជនប្រឡងជាប់ចំនួន៩៨៤៦០នាក់ ត្រូវជា៧២,៨៩% ក្នុងនោះមានសិស្សជាប់និទ្ទេសAចំនួន១៦៧៣នាក់ និទ្ទេស B.ចំនួន៦៩៦៤នាក់ និទ្ទេសCចំនួន១៨៣០៨នាក់ និទ្ទេស D៣៤២៤៦នាក់និងនិទ្ទេសE ៣៧២៦៩នាក់៕
អត្ថបទ៖ សំអឿន
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


