ព័ត៌មានជាតិ
លោកស្រីបណ្ឌិត ជា សិរី នាំទៀនវស្សា និងទេយ្យវត្ថុប្រគេន ៦៦ វត្ត ក្នុងស្រុកសន្ទុក
លោកស្រី បណ្ឌិត ជាសិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង ព្រមទាំងបច្ច័យរបស់ លោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តចំនួន ៦៦ វត្ត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

នៅក្នុងឱកាសអញ្ជើញប្រគេនទៀនព្រះវស្សាទេយ្យវត្ថុ និងបច្ច័យទៅប្រគេនដល់វត្តចំនួន ៦៦ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នោះ លោកស្រីបណ្ឌិត ជា សិរី បានជម្រាបពីការផ្ដាំផ្ញើរសាកសួសុខទុក្ខពីសំណាក់ លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិ នៃកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោកស្រី ខៀវ ស៊ីណា ប្រគេនដល់ព្រះសង្ឃគ្រប់ៗព្រះអង្គក៏ដូចលោកយាយលោកតាចាស់ព្រឹទ្ធាចារ្យតាមអារាមទាំងអស់ទូទាំងស្រុក ដោយក្ដីគោរព និងនឹករលឹក។

លោកស្រីបណ្ឌិតបានលើកឡើងថា មិនថាបុណ្យទានជាប្រពៃណីជាតិ និងការងារមនុស្សធម៌ រួមទាំងការកសាងរាល់សមិទ្ធផលនានាក្នុងស្រុកសន្ទុកកន្លងមកនេះ លោកទាំង២ បានខិតខំកសាងបានច្រើនសន្ធឹកសន្ធាប់ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត ជា សិរី បញ្ជាក់ថា តាមរយៈបុណ្យកុសលដែលកើតចេញនាពេលនេះ លោកស្រីបណ្ឌិតក៏បានឧទ្ទិសជូនដល់ជីដូន ជីតា មាតា បិតា និងញាតិ ៧ សន្ដានបានចែកឋាននោះមួយចំណែក ហើយមួយចំណែកទៀតគឺឧទ្ទិសជូនចំពោះដល់ឌួងវិញ្ញាណ នៃវិរៈយុទ្ធជន យុទ្ធនារី ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានបូជាអាយុ ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជានកម្ពុជា ដែលស្លាប់បាត់បង់ជីវិតក្នុងបរបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ។

ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យសរុបប្រមាណជាង ១០០ លានរៀល ត្រូវបានវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសសម្រាប់វត្តទាំង ៦៦ ក្នុងស្រុកសន្ទុកនាពេលនោះ ក្នុងវត្តនីមួយៗរួមមាន៖ ទៀនព្រះវស្សា ១គូរ អង្ករ មីត្រីខ ទឹកដោះគោ ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង តែ កាហ្វេ និងបច្ច័យមួយចំនួនផងដែរ។

គួរបញ្ជាក់ថា ពិធីចូលព្រះវស្សានេះត្រូវបានប្រជាជនកម្ពុជាគោរពប្រតិបត្តិធ្វើជារៀងរាល់ឆ្នាំតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។ ហើយសម្រាប់ឆ្នាំ២០២៤ នេះ ពិធីចូលព្រះវស្សាគឺប្រព្រឹត្តិទៅត្រូវថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


